តំណាងលោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជនខ្មែរ នៅកូរ៉េ
ភ្នំពេញ៖ តំណាង លោក ហ៊ុន ម៉ាណែត លោកវរៈសេនីយ៏ឯកថន ដារ៉ា នាយអនុព័ន្ធយោធា បានជួបសំណេះសំណាល ដើម្បី ផ្ដល់ការលើកទឹកចិត្ដ ដល់សប្បុរស់ជន ដែលបានចូលរួមឧបត្ថម្ភជាថវិកា ជូនដល់កង កម្លាំងយោធាជួរមុខចុះជួយសង្គ្រោះប្រជាពលរដ្ឋទទួលរងគ្រោះដោយទឹកជំនន់ កន្លង មកសាធារណរដ្ឋកូរ៉េ, កាលពីថ្ងៃអាទិត្យ ទី ២៥ ខែមករា ឆ្នាំ ២០២១ ។
លោកវរៈសេនីយ៍ឯក ថន ដារ៉ា នាយអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធា អមស្ថាន ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងភរិយា បានអញ្ជេីញ ជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់លិខិតថ្លែងអំណរគុណរបស់ លោក ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជេីងគោក នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សប្បុរសជនខ្មែរ នៅកូរ៉េ ដែលបានចូលរួមឧបត្ថម្ភជាថវិកា ជូនដល់កងកម្លាំងយោធាជួរមុខចុះជួយសង្គ្រោះប្រជាពលរដ្ឋទទួលរងគ្រោះដោយទឹកជំនន់កន្លងមក ។ ជំនួសមុខអោយ លោកអគ្គ មេបញ្ជាការ រង និងជាមេបញ្ជាការ កងទ័ពជេីងគោក នៃព្រះរាជាណាចក្រកម្ពុជា និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ និងក្នុងនាមខ្លួនរូប លោកផ្ទាល់ សូមថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់ប្អូនៗសប្បុរសជនទាំងអស់ ដែលបានគោរព ស្រលាញ់ អាណិត និងចូលរួមឧបត្តម្ភគាំទ្រដល់កងកម្លាំងយោធាជួរ មុខចុះជួយប្រជាពលរដ្ឋខ្មែររងគ្រោះដោយទឹកជំនន់កន្លងមក ដែលនេះជាសិល្បះនៃការចែករំលែក ដ៏ប្រពៃ និងជាស្មារតីសាមគ្គីជាតិដ៏ថ្លៃថ្លាបំផុត៕ . សំរិត