តែម ម៉ឺន៖ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ២០២០ ដើម្បីរកកីឡាករឆ្នើមត្រៀមSEA GAMES 2021 និង SEA GAMES 2023
ភ្នំពេញរសៀ៖លថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ បានបើកការប្រកួតជាផ្លូវការ រៀបចំដោយសហព័ន្ធប្រដាល់គុនខ្មែរក្រោមការគាំទ្រថវិកាក្រសួងអប់រំ យុវជន និងកីឡា យៈពេល៥ថ្ងៃទីចាប់ពីថ្ងៃទី២៥រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅស្តាតចាស់។
ក្នុងឳកាសបើកជាផ្លូវការនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក ឯម ហៀង តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ឯកឧត្តមបានមានប្រសាសន៍ថា ចំពោះការប្រកួតជើងឯកកីឡាប្រដាល់គុនខ្មែរឆ្នាំនេះមានកីឡាករចំនួន១០៨នាក់មកពី
១៦សមាគមក្នុងរាជធានីខេត្តនៅទូទាំំងប្រទេសកម្ពុជានិងគណៈកម្មការបច្ចេកទេសជាង១០០នាក់រួមមានគណៈកម្មការវិនិឆ័យអាជ្ញាកណ្តាល ចៅក្រមគណៈកម្មការរៀបចំសម្លៀកបំពាក់គណៈកម្មការថ្លឹកគីឡូក្រាមនិងគណៈកម្មការពេទ្យ។ការប្រកួតនេះមានសំខាន់ណាស់សម្រាប់
សហព័ន្ធក្នុងការចម្រាញ់រកកីឡាករគុនខ្មែរឆ្នើម ដើម្បីហ្វឹកហាត់ក្រុមកីឡាករជម្រើសជាតិត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES 2023 លើកទី៣២នៅប្រទេសកម្ពុជា។
ឯកឧត្តមបានបន្តថា អី្វដែលសំខាន់នេះនាឆ្នាំ២០២១សហព័ន្ធត្រូវរៀបចំព្រឹត្តិការណ៍ធំៗចំនួន៣គឺព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២០ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២១ដែលនឹងប្រព្រឹត្តនាមិថុនា ឆ្នាំ២០២១ និងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ “ASEAN Championships” នៅប្រទេសកម្ពុជា នឹងប្រព្រឹត្តនាសីហា ឆ្នាំ២០២១ដោយមានប្រទេសចំនួន១១ចូលរួមមុនការប្រកួតកីឡា SEA GAMES 2023មកដល់៕