ពិគ្រោះយោបល់ លើសេចក្ដីសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយ និង កីឡា
ភ្នំពេញ៖ពេញមួយថ្ងៃទី២៦មករាឆ្នាំ២០២១ក្រសួងអ់រំយុវជន និង កីឡាបានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់
ស្ដីពីការគ្រប់គ្រងលើវិស័យអប់រំកាយ និង កីឡា ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមការចូលរួមរបស់ឯកឧត្តមប៊ូជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំកាយនិងកីឡាដែលជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់គ្រប់គ្រងវិស័យអប់រំកាយនិងកីឡាឯកឧត្តមវ៉ាត់ចំរើនរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្កេមឆ្នាំ២០២៣រួមជាមួយនឹងការចូលរួមពីតំណាងកីឡាកងយោធពលខេមរភូមិន្ទ ក្រសួងមហាផ្ទៃ និងតំណាងសហព័ន្ធនៃកីឡាអូឡាំពីក និងមិនអូឡាំពិកចំនួន៤២សហព័ន្ធជាតិ ។
កិច្ចពិភាក្សានេះសង្កត់ធ្ងន់ទៅលើការប្រមូលធាតុចូលព្រមទាំងពិភាក្សាលើជំពូកទី២ស្ដីពីការបង្កើតតួនាទីភារកិច្ចនិងសិទ្ធអំណា
របស់អធង្គការ និង ស្ថាប័នកីឡា ។
ជំពូកទី២ដែលមាន៦០មាត្រានោះចែកចេញជា១០ផ្នែក ។ផ្នែកទី១ដែលមាន៧មាត្រានោះគឺចែងពីរចនាសម្ព័ន្ធចាត់តាំង គ្រប់គ្រង
វិស័យអប់រំកាយ និង កីឡា ។ផ្នែកទី២មាន៤មាត្រានោះចែងពីឋានានុក្រមចាត់តាំងរចនាសម្ព័ន្ធកីឡា ។ផ្នែកទី៣ដែលចែងពីទំនាក់ទំនងរវាងអង្គការរដ្ឋ និង អង្គការសង្គមកីឡាមាន១៣មាត្រា ។
ផ្នែកទី៤ដែលចែងពីសហព័ន្ធកីឡាជាតិដែលមាន២មាត្រា ។ ផ្នែកទី៥ដែលចែងពីការបង្កើតសហព័ន្ធកីឡាជាតិមានចំនួន៤មាត្រា
ផ្នែកទី៦ដែលមាន៥មាត្រាគឺចែងពីការគ្រប់គ្រងសហព័ន្ធកីឡាជាតិ ។ផ្នែកទី៦ដែលមាន៥មាត្រាគឺចែងពីការគ្រប់គ្រងសហព័ន្ធកីឡាជាតិ ។
ផ្នែកទី៧ដែលមាន៧មាត្រានោះគឺចែងពីក្លិបកីឡាស្ម័គ្រចិត្ត ។
ផ្នែកទី៨ដែលមាន២មាត្រានោះគឺចែងពីក្លិបកីឡាអាជីព ។ផ្នែកទី៩ដែលមានចំនួន៦មាត្រានោះគឺចែងអំពីកីឡាកងយោធពលខេមរ
ភូមិន្ទ និង ផ្នែកទី១០ដែលចែងពីកីឡានគរបាលជាតិនោះមានចំនួន៩មាត្រា ។
សូមបញ្ចាក់ថាច្បាប់ស្ដីអំពីការគ្រប់គ្រងវិស័យអប់រំកាយ និង កីឡាមានចំនួន៨ជំពូកដែលមានជាង២៥០មាត្រា ។កិច្ចពិភាក្សា
នេះធ្វើឡើងដើម្បីប្រមូលធាតុចូលដែលប្រមូលបានពីការពិផាក្សាគ្នាដើម្បីធ្វើឲ្យច្បាប់មានលក្ខណៈគ្រប់ជ្រុងជ្រោយដើម្បីការអនុវត្តន៍ទៅមានប្រសិទ្ធភាព ៕