ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៧ មករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយ ទៅមធ្យម
ភ្នំពេញ៖ បើយោងតាម ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជាទទួល ឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយ ទៅមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្ដាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C – -សីតុណ្ហភាពអតិបរមា មាន ពី ៣០-៣៣ °c – នៅថ្ងៃទី២៧-២៩ ខែមករា មានភ្លៀងចន្លោះៗបន្តិចបន្តួចពីផ្សែងក្រូច ទៅខ្សោយនៅតំបន់ភាគខាងត្បូង ។ ២-បណ្តាខេត្ត ជាប់ជួរ ភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៧ -២០ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C – នៅថ្ងៃទី២៩ – ៣០ ខែមករា មានខ្យល់ខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងកើត ។ – សីតុណ្ហ ភាពអប្បបរមា មានពី ១៩-២២ oC ដែន។ ៣-តំបន់មាត់សមុទ្រ – សីតុណ្ហភាពអតិបរមា មានពី ២៧- ៣០ °C នៅថ្ងៃទី២៧ – ៣០ ខែមករា មានភ្លៀងផ្គររន្ទះពីខ្សោយ ទៅច្រើនបង្គួរ ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធា រណៈជនជ្រាប ជាព័ត៌មាន៕ សំរិត