សមត្ថកិច្ចបញ្ជូន ជនសង្ស័យ៤ នាក់ទៅកាន់សាលាតំបូង ក្នុងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស.!
ខេត្តព្រះសីហនុ៖ ជនសង្ស័យ០៤ នាក់ ដែលមានឈ្មោះ ល្បី ល្បាញ ខាងដើរការអុកឡុក អនាធិបតេយ្យដីធ្លី នៅតំបន់ភូមិឬទ្ឋី២( ចំនុចចំការខ្មុរ .ចំនុចពយ ចង្រាំង) ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៤មករាឆ្នាំ២០២១នេះ ត្រូវបានកំលាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅកាន់សាលាតំបូងហើយ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពវាយរបងថ្មប្រជាពលរដ្ឋ ដើម្បីចូលកាន់កាប់ដី ត្រូវបានភាគីម្ចាស់ដីមកទាន់ ហើយម្ចាស់ដីឃាត់ដើម្បីសួរនាំ តែត្រូវបានក្រុមជនបង្ករ ទាញរបង ពូថៅ និង កៅបិទ ដេញវាយភាគីម្ចាស់ដី បង្ករអោយមានការរងរបួសធ្ងន់មួយចំនួនផងដែរ។
ជុំវិញការ ឃាត់ និង បញ្ជូនខ្លួនជនសង្ស័យទាំង៤ នាក់ទៅសាលាតំបូងនេះ លោក ស៊ុត សំអុន នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២២ខែមករា ដោយប៉ុស្តិ៍រដ្ឋបាលឃុំកែវ ផុស ស្រុកស្ទឹងហាវ បន្ទាប់ពីមានពាក្យបណ្តឹងថា ក្រុមជនសង្ស័យដែលមានបក្សពួកជាង១០ នាក់ បានធ្វើសកម្មភាព ចូលទន្ទ្រានកាន់កាប់ដីអ្នកដ៏ទៃ ដោយបានវាយរបងថ្ម ក្នុងគោលបំណងចូលសាងសង់ផ្ទះធ្វើជាកម្មសិទ្ឋរបស់ខ្លួន ហើយត្រូវបានម្ចាស់ដីមកឃាត់ តែត្រូវក្រុមជនសង្ស័យ ប្រើហឹង្សា ដេញវាយភាគីម្ចាស់ដី បណ្តាលអោយរងរបួសចំនួន០២នាក់។ជនសង្ស័យទាំង៤នាក់មានឈ្មោះ ចាន់ សារឿន ហៅហិ ជាមេក្លោង ឈ្មោះ ជួរ វុធ ភេទប្រុសឈ្មោះ ជួរ ឌុយ ភេទ ប្រុស និង ឈ្មោះ សោយ ជឿន ភេទ ប្រុស អាយុ ពួកគេទាំង៤បច្ចប្បន្នស្នាក់នៅចំនុច ចណការខ្នុរ ភូមិឬទ្ឋី2ឃុំកែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជុំវិញករណីហឹង្សានេះផងដែរ ជនរងគ្រោះម្នាក់ឈ្មោះ ស្នា ភេទ ប្រុស បានអោយដឹងថា នៅថ្ងៃកើតហេតុវេលាល្ងាចថ្ងៃទី២២មករាឆ្នាំ២០២១ រូបគាត់បាននៅផ្ទះជាធម្មតា ក៏បានទទួលតំណឹងថា មានមនុស្សមួយក្រុមដែលដឹកនាំដោយឈ្មោះ ចាន់ សារឿន ហៅ ហិ បានបន្តធ្វើការវាយរបងថ្មរបស់ពួកគាត់ អស់ជាច្រើនដើម ក្នុងគោលបំណងសាងសង់ខ្ទមនៅលើទីតាំងនេះ បន្ទាប់ពីក្រុមនេះបានធ្វើការវាយរបងថ្ម របស់បងប្អូនប្រជាពលរដ្ឋនៅជាប់នោះអស់ជាច្រើនដើម នឹងបានសាងសង់ខ្ទមបានចំនួនពីរ បើទោះបីជាមានហាមឃាត់ពីសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំកែវ ផុស យ៉ាង ណាក្តី ក៏ពួកគេពុំមានកាញញើតនោះទេ ហាក់បីដូចជាមានអ្វី អាង នៅពីក្រោយខ្នងពួកគេដូច្នោះដែរ។ក្រោយបីទទួលតំណឹងភ្លាមរូបគាត់ក៏បាន នាំបងប្អូន២ ទៅ៣ នាក់ ទៅហាមឃាត់ ក្នុងគោលបំណងបញ្ឈប់សកម្មភាព ប៉ុន្តែក្រុមនោះតែបន្តធ្វើ ដោយហេតុផលនេះ ហេតុផលនោះ នឹងវាយមកលើរូបគាត់ យ៉ាងចាស់ដៃ ក្នុងបំណងសម្លាប់គាត់តែម្តង ព្រោះខណះពេលនោះក្រៅពីតំបងក្រុមពួកគាត់គេបានទាញ កាំបិត នឹងពូថៅសំដៅមកកាប់រូបគាត់បន្ថែម តែត្រូវបានអ្នកជិតនោះមកជួយ តែត្រូវក្រុមនោះដេញវាយទៀត រហូតប្រជាពលរដ្ឋក្បែរនោះមកជួយច្រើនទើបពួកគេឈប់ហើយបោះពាក្យអោយពួកខ្លួនទៅប្តឹងម៉ាសេរី ពួកគេអត់ខ្លាចទេ ។
យោងតាមសាក្សីនៅក្បែរកន្លែងកើតហេតុ ឈ្មោះ ប្រុស បានអោយដឹងថា នៅវេលាម៉ោងជា២ល្ងាចថ្ងៃទី២២មករា ខណះពេលរូបគាត់កំពុងដាក់របងថ្មចុះពីគោយន្ត ក៏បានឃើញក្រុមពូហិ វាយទៅលើបង ស្នា តែម្នាក់ឯង ដោយមានអ្នកខ្លះកាន់តំបង កាន់កាំបិតលៀម និងកាន់ពូថៅរត់សំដៅទៅបងស្នា តែត្រូវពូធូ រត់ទៅជួយ ចូលទៅឃាត់ តែត្រូវក្រុមពូហិ ដេញវាយពូធូថែមទៀត ហើយដូចនោះបងប្អូនជាពលរដ្ឋ៣ទៅ៤នាក់នៅក្បែរនោះក៏រត់ទៅជួយពូធូ ទើបពូរួចខ្លួន ត្រឹមតែរងរបួសបន្តិចបន្ទួច ដោយសាររត់ដួល នៅពេលរត់គេចខ្លួនពីការវាយប្រហារ។
ដោយឡែក ឈ្មោះ ធូរ ចាត់ទុកជាជនរងគ្រោះមួយដែរ បានបង្ហើបថា នៅពេលគាត់បានទទួលតំណឹងថា ក្រុមជនបង្ករបានបន្តវាយរបងថ្មនៅចំនុចជាប់ដីដែលគេពឹងអោយគាត់ជួយមើល គាត់ក៏ទៅឈរមើលនៅក្បែរនោះ ហើយក៏បានឃើញ ឈ្មោះ ហិ បានព្រួតគ្នាវាយទៅលើឈ្មោះ ស្នា តែម្នាក់ឯងទើបគាត់ចូលទៅឃាត់ព្រោះសុទ្ឋតែអ្នកភូមិ ក៏ត្រូវឈ្មោះ ហិ នឹងបក្សពួកពួកដេញកាប់ទាំងរូបគាត់ទៀត សំណាងល្អបានអ្នកភូមិមកជួយច្រើនគ្នា កុំអីជិវិតពួកគាត់ត្រូវបានបញ្ចប់បាត់ទៅហើយ។ប្រភពដ៏ដែលបានបន្តថា ក្រុមរបស់ឈ្មោះ ហិ នេះដោយប្រមូលផ្តុំ មនុស្សមកពីខាងក្រៅភូមិ(ពីកោះកុង និងមកពីតំបន់រាម) កន្លងមកគឺដើរតែធ្វើសកម្មភាពចូលកាន់កាប់ និង វាយរបងថ្មដីអ្នកដ៏ទៃ ណាដែលពុំមានម្ចាស់ចាំ ហើយសង់ខ្ទម ធ្វើជារបស់ខ្លួន ដោយសកម្មភាពនេះ ហាក់មានបុគ្គលណាម្នាក់នៅពីក្រោយខ្នងដូច្នោះដែរ ព្រោះកន្លងមកនៅពេលមានប្រជាពលរដ្ឋទៅប្តឹង សមត្ថកិច្ច ហាក់ពុំមានចំណាត់ការណាមួយនោះទេ ទើបពីមួយថ្ងៃទៅមួយតែងតែដើរធ្វើសកម្មភាព បែបអនាធិបេតយ្យរហូត៕