ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្ដើម​ដំណើរការ ហ៊ុមព័ទ្ធ​ការដ្ឋាន​នៅលើ​ស្ពាន​ព្រះមុនីវង្ស ច្បារអំពៅ​

77

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២១​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​បងប្អូន​ដែល​ឆ្លងកាត់​តាម​ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្ថិតនៅ​សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ខណៈពេល​កំពុងដំណើរកា​រ​ជួសជុល​បង្កាន់ដៃ និង​អ៊ុត​កៅស៊ូ​លើផ្លូវ​ថ្មើរជើង ។​
ជាមួយគ្នានេះដែរ​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ចាត់​អោយ​លោក​គុយ គឹម​ហ៊ាង​ប្រធានការិយាល័យ​សាធារណៈ​ការដឹកជញ្ជូន និង​សណ្តាប់ធ្នាប់​ខណ្ឌ ដឹកនាំ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ និង​កម្លាំង​សង្កាត់​ច្បា​រំ​ពៅ​ទី​២ សហការ​ជាមួយ​កម្លាំង​PL​និង​PM​ខណ្ឌ​សម្រួល​ចរាចរណ៍​និង​រៀបចំ​សណ្តាប់ធ្នាប់​មិនអោយ​បងប្អូន​ចត​ទ្បាន រឺ​ម៉ក​កង់​បី​និង​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​ដាច់ខាត​៕​

អត្ថបទដែលជាប់ទាក់ទង