ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ នាំយក​ថវិកា​អភិបាល​រាជធានី​ភ្នំពេញ​២​លាន​រៀល​ជូន​ចៅសង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​

72

 

​ភ្នំពេញ​៖​កាលពី​ល្ងាច​ថ្ងៃ​២៦​មករា​នេះ​លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ និង​លោក​អភិបាលរង​ទាំងពីរ​រួមជាមួយ​ថ្នាក់ដឹកនាំ​ខណ្ឌ មាន​កិត្តិយស​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះសួរសុខទុក្ខ នាំយក​សម្ភា​រះ​ថវិកា​ចំនួន​២​លាន​រៀល ជូន​លោក កង វង ចៅសង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​
​ក្នុងឱកាស​នោះ​លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ បាន​លើកឡើងថា​៖​ថវិកា​ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ​ជូន​ដល់​លោក​ចៅសង្កាត់​ចោមចៅ​ទី​១​នាពេលនេះ​តិចតួច​តែមាន​ន័យ​ធំធេង​ណាស់​ដោយ​សបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ចំពោះ​កូនចៅ​ក្រោម​ឱវាទ​ប្រៀប​ដូច​ឪពុក​គិតពី​សុខ​ទុក​កូន​៕​

អត្ថបទដែលជាប់ទាក់ទង