មេគយស្រុកខ្មែរគុណ ញឹម រត់ការពន្យារកំណើត មិនព្រម ចូលនិវត្តន៍
ភ្នំពេញ៖ ប្រភពព័ត៌មានពីមន្ត្រីគយនិងរដ្ឋាករកម្ពុជាបានខ្សឹបប្រាប់អ្នកព័ត៌មាននៅថ្ងៃទី២៧មករា២០២១ ថា លោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវគ្រប់អាយុចូលនិវត្តន៍នៅថ្ងៃទី 25 ខែមករាឆ្នាំ 2021 ប៉ុន្តែមិនព្រមចូលនិវត្តន៍ទេដោយលោកគុណ ញឹម បានស្នើឲ្យលោកឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួយពន្យារការចូលនិវត្តន៍ ដើម្បីបន្តតំណែងជាអគ្គនាយកគយជាបន្តទៀត។
សូមបញ្ជាក់ថា លោកគុណ ញឹម ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាតែងតាំងជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី។ ពាក់ព័ន្ធនឹងករណីនេះ អ្នកយកព័ត៌មានគេហទំព័រភ្នំពេញរីផតធើមិនអាចសុំទំនាក់ទំនងពីលោកគុណ ញឹម ដើម្បីសុំការបំភ្លឺបានទេបាននោះទេ៕