ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​២០២០ ចាប់ផ្តើម​នា​រសៀល​ថ្ងៃទី​២៧​មករា​

95

ភ្នំពេញ​៖ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ប្រចាំឆ្នាំ ២០២០​បានចាប់ផ្ដើម​ហើយ​នា​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ដែល​ការប្រកួត​នេះ​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ក្រោម​ការ​ទ្រទ្រង់​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា ។​

ព្រឹត្តិការណ៍​នេះ​បានចាប់ផ្ដើម​ក្រោយពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ចៅក្រម អាជ្ញាកណ្តាល​កម្រិត​“​ក​”​ដែល​ការប្រកួត​នេះ​ធ្វើ​នៅ​សាល​
​ហ្វឹកហាត់​បាល់បោះ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​ការប្រកួត​មាន​រយៈពេល​៣​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​២៧​ដល់​២៩​មករា ។​
​លោក​អ៊ូ រតនា​អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា​យោងតាម​អង្គប្រជុំ​របស់​សហព័ន្ធ​សម្រេច​ដាក់​១៧​វិញ្ញាសា​ក្នុងនោះ​
​វិញ្ញាសា​ប្រយុទ្ធ​មាន​ចំនួន​៩​ប្រភេទ​ទម្ងន់ និង​វិញ្ញាសា​សម្តែង​មេគុន​មាន​ចំនួន​៨​។

​លោក​បាន​បន្តថា ចំពោះ​កីឡាករ​-​កីឡាការិនី​មាន​ចំនួន​១២​ក្លិប និង​សមាគម ក្នុងនោះ​មាន​សមាគម​កីឡា​វ៉ូ​វី​ណា​ម​ក្រសួងមហាផ្ទៃ និង​សមាគម​កីឡា​វ៉ូ​វី​ណា​ម​ក្រសួងការពារជាតិ​ដោយមាន​អត្ត​ព​លិ​ក​ចំនួន​៧៦​នាក់​ក្នុងនោះ​កីឡាករ​ចំនួន​៤៨ និង​កីឡាការិនី​២៨​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង