ប្រជុំក្រុមប្រឹក្សាខណ្ឌចំការមនថ្ងៃនេះ លើកយករបៀបវារៈចំនួន៤ មកពិនិត្យនិងអនុម័ត
ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រកាលពីព្រឹកថ្ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះបានបើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌដោយមានការចូលរួមពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមន និង លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២០ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣។
កិច្ចប្រជុំដែលមានរបៀបវារៈដូចខាងក្រោម៖ទី១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ទី២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមករា និងទិសដៅអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមនទី៣.ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនដល់មន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌចំការមនប្រចាំខែ ធ្នូ ឆ្នាំ២០២០ និង ទី៤-បញ្ហាផ្សេងៗ៕