អភិបាលខណ្ឌប្ញស្សីកែវ ចុះចែកវិញ្ញាប័ណ្ណបត្រសម្គាល់ អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅ ក្នុងសង្កាត់ទួលសង្កែទី២ ចំនួន១២៣៥ប័ណ្ណ
ភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្គាល់អចលនវត្ថុ ចំនួន ១,២៣៥ ប័ណ្ណ (១,២៣៥ ក្បាលដី) ស្ថិតនៅក្នុងភូមិកោះអណ្តែត ភូមិពោងពាយ និងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ។
ក្នុងឱកាសនោះលោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវបានលើកឡើងថា៖ បងប្អូនត្រូវចងចាំថាវិញ្ញាប័ណ្ណបត្រសម្គាល់អចលនវត្ថុជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់បងប្អូនទៅអនាគតហើយអាចចែកជាកេរ្តិ៍ដល់កូនចៅបន្តទៀតបានដូច្នេះត្រូវថែរក្សាវាឱ្យបានគង់វង់។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ ចៅសង្កាត់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ២៥០នាក់៕