ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្លែ​ដាំ​លើទឹក ទទួលបាន​ការគាំទ្រ​ពី​អ្នក បរិភោគ ពិសេស អាជីវករ​លក់បាន​តម្លៃ​ខ្ពស់​

75

 

​ភ្នំពេញ ៖ បន្លែ​ដាំ​លើទឹក ឬ​ហៅថា​(​ហៃ​ដ្រូ​ប៉ូ​និក​)​ទទួលបាន​ការគាំទ្រ​ពី​អ្នក​បរិភោគ និង​លក់បាន​តម្លៃ​ថ្លៃ ដោយសារ​ការដាំដុះ​ស្របតាម​ស្តង់ដារ​បច្ចេកទេស ខ្ពស់ និង​ជា​ផលិតផល​សុវត្ថិភាព​គ្មាន​ជាតិគីមី ។​
លោក នី ប៊ុន​ថា អាយុ ២៦​ឆ្នាំ ជា​កសិករ​ដាំ​បន្លែ​លើទឹក​(​ហៃ​ដ្រូ​ប៉ូ​និក​) ស្ថិតក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​២៩ មករា​នេះ​ថា​៖ បន្លែ​លើទឹក​(​ហៃ​ដ្រូ​ប៉ូ​និក​)​ជា​ប្រភេទ​បន្លែ ដាំ​លើ​ប្រព​ន្ធ័​ទឹក ដែល​ទាមទារ​នូវ​បច្ចេកទេស​ច្បាស់លាស់​ដើម្បី​ជោគជ័យ ។ បន្លែ​ដាំ​បែបនេះ​មាន​ភាពងាយស្រួល​គ្រប់គ្រង​ជាង​បន្លែ​លើដី ពាក់​ព​ន្ធ័​ទៅលើ​ពពួក​សត្វល្អិត ទទួល បាន​ផល​លឿន ជាពិសេស​ជួយ​កាត់បន្ថយ​កម្លាំង​ពលកម្ម ។​

លោក​បន្តថា​៖ ការដាំ​បន្លែ​ហៃ​ដ្រូ​ប៉ូ​និក​មិនមាន បញ្ហា​ប្រឈម​អ្វី​ច្រើន​នោះទេ ប្រសិនបើ​កសិករ បាន​សិក្សា​ច្បាស់​ពី​បច្ចេកទេស​ក្នុង​ការដាំដុះ​និង​គ្រប់គ្រង ប៉ុន្តែ​ត្រូវការ​ចំណាយ​ដើមទុន​ច្រើន ក្នុងការ​រៀបចំ​រោង​ដាំ​តាម​ស្តង់ដារ​បច្ចេកទេស ។ ទាក់ទង​ទៅនឹង​ការដាំ​បន្លែ​លើទឹក​ការលំបាក​គឺ​តែងតែមាន​ហើយ ប៉ុន្តែ​មាន​តិចតួច មិនមាន​ច្រើន​នោះទេ តែ​សម្រាប់​ផល លំបាក​ដែល​ធំ​បំផុត​នោះ គឺពាក់ព័ន្ធ​ជាមួយនឹង​ដើមទុន គឺ​ការចំណាយ​ក្នុងការ​រៀបចំ ដោយសារ​ការដាំ​បន្លែ​លើទឹក យើង​មិនអាច​ចាប់ផ្ដើម ដោយ​ខ្វះ ដើមទុន​បាន ទេ គឺ​យើង​ត្រូវ​ចំណាយ​ច្រើន ហើយ​ម្យ៉ាងទៀត​គឺ​ទាមទារ​នូវ​បច្ចេកទេស គឺ​ត្រូវ​រៀន និង​សិក្សា​ឱ្យបាន​ច្បាស់លាស់​នៅក្នុង​ការដាំ ដើម្បី​ស្វែងយល់​ពី​ការដាំ​បន្លែ​ហៃ​ដ្រូ​ប៉ូ​និក តាម​បច្ចេកទេស ដូចជា​ការដាំ​អញ្ចឹង បើ​យើង​ប្រៀបធៀប ដាំ​នៅលើ​ដី អ្នក​ដែល​ដាំ​នោះ គឺ​ភាគច្រើន គាត់​មិនបាន​សិក្សា​នៅលើ​ដី​ទេ ដូច្នេះ​ដី​មិនដឹងថា​មាន​សារធាតុ​អ្វីខ្លះ​តោង​ជាប់​បន្លែ​របស់​យើង​ទេ ព្រោះ​ដាំ​បន្លែ​លើទឹក​វា​បាន​ផុតពី​ដី ហើយ​ការគ្រប់គ្រង​ទឹក មាន​ប្រព័ន្ធគ្រប់គ្រង​បានច្បាស់លាស់ ក្នុងការ​ផ្លាស់ប្ដូរ ក្នុង​ការដាំដុះ​របស់​វា ដើម្បី​លូតលាស់​បានល្អ ។​

លោក​បន្តទៀតថា មុននឹង​ចាប់ផ្តើម​ដាំ​បន្លែ​ហៃ​ដ្រូ​ប៉ូ​និក​គឺ​លោក​មាន​ការគិតគូ​រយ៉ា​ង​ច្បាស់លាស់ ពី​គុណភាព​សុវត្ថិភាព​បន្លែ​សម្រាប់​អ្នក​បរិភោគ ដែលជា គោលការណ៍​ក្នុងនាម​ជា​កសិករ​ត្រូវ ប្រកាន់ខ្ជាប់ ហើយ​បន្លែ​ប្រភេទ​នេះ អាច​ចាត់ទុកជា​បន្លែ​សុវត្ថិភាព ដោយសារ​ការដាំដុះ​គឺ​ប្រើ បច្ចេកទេស​ទាំងស្រុង សូម្បីតែ​ការត្រួតពិនិត្យ​ទឹក​គ្មាន​សារធាតុពុល ការពិនិត្យ​សីតុណ្ហភាព ការគ្រប់គ្រង គឺ​ទាមទារ​ការអនុវត្តន៍​តាម​បច្ចេកទេស​ទាំងអស់ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​បរិភោគ​។​

សូមបញ្ជាក់ថា រោង​ដាំ​បន្លែ​ហៃ​ដ្រូ​ប៉ូ​និក​របស់​កសិករ ប៊ុន​ថា មាន​ផ្ទៃដី​១៥​ម៉ែត្រ​គុណ នឹង​១៥​ម៉ែត្រ​ដាំ បន្លែ ដូចជា​ប្រភេទ​ស្ពៃ​ស្លឹក និង​ប្រភេទ​សាលា​ដបរ ទេស​ប្រមាណ​១០​ប្រភេទ​ដោយ​ការដាំ​ប្រើ រយៈ ពេល​ពី​៣០​ទៅ​៤០​ថ្ងៃ​អាច​ប្រមូល​ផល​បាន ដែល​ស្ពៃ​មួយ​គីឡូក្រាម​អាច​លក់បាន​តម្លៃ​១៥,០០០​រៀល និង​ប្រភេទ​សាលាដ​អាច​លក់បាន​តម្លៃ​២៥,០០០​រៀល ៕.​សំរិត​

អត្ថបទដែលជាប់ទាក់ទង