ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន​បុរស​ស្រវឹងស្រា ដែល​បើកឡាន​បុក​យុវតី​ម្នាក់​ស្លាប់ ដាក់ពន្ធនាគារ​

64

 

​ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឡុង វណ្ណា នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​នេះ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន លោក គាំ ស៊ីថន អាយុ​៤២​ឆ្នាំ ដាក់ពន្ធនាគារ​ព្រៃ​សរ ពាក់ព់័ន្ធ​នឹង​ករណី​ស្រវឹងស្រា​បើករថយន្ត​បុក​នារី​ម្នាក់​ស្លាប់ ខណៈដែល​នាង​នៅសល់តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹងត្រូវ​ចូល​រោងការ​។​

​ជន​ត្រូវ​ចោទ គាំ ស៊ីថន ត្រូវបាន​តំំណាង​អយ្យកា​រលោក សាយ ណូ​រ៉ា ចោទប្រកាន់​ពីបទ «​បើកបរ​ដោយ​ធ្វេស​ប្រ​ហេស​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ មិន​គោរព​កាតព្វកិច្ច​បណ្តាលឱ្យ​ស្លាប់​អ្នកដទៃ​» តាម​បញ្ញត្តិ​មាត្រា​៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​បញ្ញត្តិ​មាត្រា​៤៤ មាត្រា​១២៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។ តាម​បទល្មើស​នេះ រូបគេ អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​១​ឆ្នាំ​ដល់​៥​ឆ្នាំ​ផងដែរ​។​

​សូម​រំ​ឮ​កថា នារី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​បណ្តាលឱ្យ​បុរស​ម្នាក់ទៀត រងរបួស​ស្រាល​ដោយសារ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ ហើយ​បាន​បើករថយន្ត​ម៉ាក​អាល់​ហ្វា​តបុ​ករួច​កិន បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​០៨​យប់ ថ្ងៃ​សៅរ៍ ទី​២៣ ខែមករា ឆ្នាំ​២០២១ ស្ថិត​ត្រង់ចំណុច​មុខ​បុរី​ប៉េង​ហួត ខាងកើត​ច្រមុះជ្រូក​ស្ទឹងមានជ័យ ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ លឹម ស្រី​ហេង ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ផ្ទះ​លេខ​២៤ ផ្លូវ​១៨ ក្នុង​បុរី​ពិភពថ្មី ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ស្កុ​ត​ពី ស៊េរី​ឆ្នាំ​២០២០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1II-9166 ។​

​ចំណែក​ជនរងគ្រោះ​រង​របួសស្រាល​មានឈ្មោះ ហុ​ឹ​ម សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ស្រុកកំណើត​នៅ​ស្រុក​កោះអណ្តែត ខេត្តតាកែវ ជិ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1N-8939​។​

​ចំណែក​រថយន្ត​បង្ក​ម៉ាក​អាល់​ហ្វា​ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BJ-2004 ដែល​អ្នកបើក​បររថ​យន្ត​បង្ក​មានឈ្មោះ គួ​ង សុ​ី​ថន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​បើករថយន្ត​តាក់ស៊ី រស់នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​រថយន្ត រងគ្រោះ​២​គ្រឿង​ទៀត​ទីមួយ​ម៉ាក​ម៉ា​ស្តា និង​រថយន្ត​កាមរី​ឆ្លាម​។​

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ដំបូង​ឡើយ គេ​ឃើញ​រថយន្ត​អាល់​ហ្វា​ត​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា តាម​បណ្ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ត្បូង​មក​ជើង​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​មុខ​វត្ត​សំបូរ​មាស ក៏បាន​ប៉ះ​ជាមួយនឹង​រថយន្ត ម៉ា​ស្តា​មួយគ្រឿង ហើយក៏​ព្យាយាម​បើក​រត់​យ៉ាង​លឿន​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត​កាម​រី​ឆ្លាម​មួយគ្រឿង​ទៀត បើក​រត់​បន្តទៀត ខណៈ​ពេលនោះ​រថយន្ត​កា​ម​រី​ឆ្លាម​ក៏បាន​ដេញតាម​ពីក្រោយ​រហូតដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​រះ​ជាមួយនឹង​ម៉ូតូ​២​គ្រឿង​បន្ថែមទៀត បណ្ដាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​បុរស​ម្នាក់ រងរបួស​រលាត់​ដៃរ​លាត់​ជើង ហើយក៏​បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍ ចាប់​អ្នកបើកបរ​រថយន្ត​បង្ក​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ដើម្បី​ប្រគល់ឱ្យ​ជំនាញ​បន្ត​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។​

​បើតាម​សម្ដី​សាច់ញាតិ​បាន​ប្រាប់​ឱ្យដឹងថា នៅ​ខ្វះ​តែ​១០​ថ្ងៃ​ទៀត​នារី​រងគ្រោះ នឹង​ចូល​រោងការ​ហើយ​មុន​កើតហេតុ គឺ​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​ជួប​គូរ​ដណ្ដឹង​តែ​កម្ម អកុសល​មកជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យស្លាប់​បែបនេះ​ទៅវិញ​៕​

អត្ថបទដែលជាប់ទាក់ទង