ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេស​បង់​ក្លា​ដែ​ស ជម្លៀស​ប្រជាជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ចំនួន​២​ទៅ​៣​ពាន់​នាក់​ទៀត ទៅកាន់​កោះដាច់​ស្រយាល បើទោះជា​ទទួលរង​នូវ​ការរិះគន់​ពី​ក្រុម​សិទ្ធិមនុស្ស​

124

​បង់​ក្លា​ដែ​ស​៖ មន្ត្រី​កងទ័ពជើងទឹក​បាន​និយាយថា ប្រទេស​បង់​ក្លា​ដែ​សនឹង​ជម្លៀស ជនភៀសខ្លួន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​ពី​២០០០​ទៅ ៣០០០ នាក់​បន្ថែមទៀត​ទៅកាន់​កោះ ដាច់ស្រយាល​មួយ នៅ​ឆកសមុទ្រ​បេង​ហ្គា​ល់​នៅ​សប្តាហ៍​នេះ ទោះបី​មានការ​រិះគន់​ពី​ក្រុម សិ​ទិ្ធ​មនុស្ស​ដែលមាន​ការព្រួយបារម្ភ​អំពី​គ្រោះមហន្តរាយ​ដូចជា​ព្យុះ និង​ទឹកជំនន់ នៅ​តំបន់​នោះ​ក៏ដោយ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន រយ​ទ័​រ​នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០២១​។​

​ប្រទេស​បង់​ក្លា​ដែ​ស បាន​ផ្លាស់​ទីលំនៅ​ជនភៀសខ្លួន​ប្រហែល ៣៥០០​នាក់​មកពី​ប្រទេស ជិតខាង​មី​យ៉ាន់​ម៉ា ពី​ជំរុំ​ព្រំដែន​ដែលមាន​ប្រជាជន​រាប់លាន​នាក់​រស់នៅ ទៅកាន់​កោះ Bhasan Char ចាប់តាំងពី​ដើមខែ​ធ្នូ​រួចមកហើយ​។​
​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ជា​ក្រុម​ជនភៀសខ្លួន​ដែល​បាន​ភៀសខ្លួន​ចេញពី​អំពើ​ហឹ​ង្សា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​កាន់​ព្រះពុទ្ធសាសនា​ភាគច្រើន​។​


អត្ថបទដែលជាប់ទាក់ទង