រដ្ឋមន្ត្រីកសិកម្ម ពិនិត្យវិស័យវារីវប្បកម្ម
ខេត្តមណ្ឌលគីរី ៖ តាមកម្មវិធីដែលបានគ្រោងទុក ថ្ងៃនេះជាថ្ងៃទី៤ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទ វេង សាខុន និង សហការីមកកាន់ខេត្តកំពង់ធំ៖ ពិនិត្យវិស័យវារីវប្បកម្ម ខេត្តសៀមរាប៖ អញ្ជើញជាអធិបតីក្នុង វេទិការជាតិអេកូទេសចរណ៍លើកទី២ ខេត្តមណ្ឌលគីរី៖ ជំរុញ និងលើកស្ទួយវិស័យសាកវប្បកម្ម (បន្លែ-ផ្លែឈើសុវត្ថិភាព) និងខេត្តក្រចេះ៖ ពិនិត្យវឌ្ឍនភាពវិស័យកសិ-ឧស្សាហកម្ម (ចេកអំបូងលឿង)។
សម្រាប់កម្មវិធីនាព្រឹកថ្ងៃសុក្រ ទី២៩ ខែមករា មានជាបន្តបន្ទាប់ដូចខាងក្រោម៖
កម្មវិធីទី១៖ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្តមណ្ឌលគីរី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តមអគ្គនាយកនៃអគ្គនា យកដ្ឋានកសិកម្ម លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ត្រូភីខេម ហ្វ្រ៊ូត អេន វេជីថេប៊ល ដែលជាក្រុមហ៊ុនប្រមូលទិញ ចុះពិនិត្យបណ្តុំផលិតបន្លែតាមស្តង់ដាសុវត្ថិភាព ពិនិត្យស្ថានភាពដាំដុះបន្លែរបស់កសិករលើផ្ទៃដីទំហំ ៦ហ.ត និងចូលរួមសកម្មភាពចុះប្រមូលផលបន្លែសុវត្ថិភាពនៅក្នុងក្រុងសែនមនោរម្យ។ លោក ឃ្លោក ថេង ភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ជាម្ចាស់ចម្ការស្ពៃបូកគោ ស្ពៃក្តោប និងដំឡូងបារាំង និងកសិករ ភិន ភន ប្រធានសហគមន៍បន្លែសុវត្ថិភាពមនោរម្យ មានផ្ទះសំណាញ់ចំនួន ១ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ម្ចាស់ចម្ការស្ពៃក្តោប បូកគោ និងដំឡូងបារាំង។
ជួបសំណេះសំណាលជាមួយម្ចាស់ចម្ការ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរ កោតសរសើរ និងវាយតម្លៃលើការខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកដាំដុះបន្លែសុវត្ថិភាពមានសក្តានុពលលើទីផ្សារទាំងតម្រូវការ និងតម្លៃខ្ពស់ល្អ ហើយសកម្មភាពនេះបាននិងកំពុងចូលរួមអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញគាំទ្រ និងលើកទឹកចិត្តឲ្យបងប្អូនប្រជាកសិករ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេឡើងលើចលនាជំរុញផលិតកម្មស្បៀង។ ដំណាំលូតលាស់ និងផ្តល់ផងបានល្អ ដែលជាប្រភពចំណូលខ្ពស់ពី ៥០០០-៨០០០ដុល្លារ/ឆ្នាំ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យបន្តខិតខំបន្ថែមទៀតលើការងារបច្ចេកទេស ប្រើប្រាស់ពូជ ថ្នាំសម្លាប់សត្វល្អិត ការសន្សំជីធម្មជាតិដើម្បីជួយកាត់ បន្ថយថ្លៃដើម ការប្រើប្រាស់ទឹក ការចងក្រងបណ្តុំផលិត និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
កម្មវិធីទី២ ៖ ចេញកម្មវិធីទី១ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់លោក គ្រី ម៉េងឈាង ម្ចាស់ចម្ការការ៉ុត ស្ពៃបូកគោ ស្ពៃក្តោប ខ្ទឹមបារាំង និងដំឡូងបារាំង លើផ្ទៃដី ៦ហ.ត ហើយក៏ជាកន្លែងរៀបចំពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ ការតាំងបង្ហាញ និងភ្លក្សរសជាតិនៃមុខម្ហូបបន្លែសុវត្ថិភាពចម្អិនដោយសមាគមចុងភៅកម្ពុជា។ កម្មវិធីក៏មានវត្តមានតំណាស្ថាប័ន រដ្ឋ (ក្រសួងកសិកម្ម អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម) វិស័យឯកជន ក្រុមហ៊ុន សមាគម និងបណ្តុំផលិតកម្មបន្លែប្រមាណ ១៥០នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានមានមតិទាក់ទងស្ថានភាពភូមិសាស្ត្រ សក្តានុពលវិស័យទេសចរណ៍ បន្លែ និងដំណាំមួយចំនួនទៀតដែលកំពុងមានសក្តានុពល សម្រាប់តម្រូវការទីផ្សារ ហើយជាក់ស្តែងកម្មវិធីនាពេលនេះកំពុងជំរុញ ពង្រឹង និងពង្រីកវិស័យសាកវប្បកម្ម និងទាក់ទាញទេសចរណ៍ ចូលរួមបង្កើនផលិតកម្មក្នុងស្រុក កាត់បន្ថយការនាំចូល កែប្រែកម្រិតជីវភាព បង្កើនប្រាក់ចំណូល និងបង្កើតការងារជូនពលរដ្ឋទូទាំងខេត្ត។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអានរបាយការណ៍ជូនជ្រាបអំពីលទ្ធផលការងារបង្កបង្កើនផលជារួម និងដោយឡែក វិស័យសាកវប្បកម្មដែលកំពុងមានការទាក់ ទាញប្រកបដោយសក្តានុពលផ្នែកសេដ្ឋកិច្ច សម្រាប់ទីផ្សារក្នុង និងក្រៅតំបន់ ជាពិសេសទីផ្សាររាជធានីភ្នំពេញមានស្ពៃក្តោប ស្ពៃបូកគោ ដំឡូងបារាំង ខ្ទឹមបារាំង និងការ៉ុត។ ជាបន្តបន្ទាប់ លោកឧកញ៉ា ហ៊ុន ឡាក់ លោក ភិន ភន តំណាងបណ្តុំកសិករផលិតបន្លែសុវត្ថិភាព និងលោក សុង តេង តំណាងសមាគមចុងភៅកម្ពុជាដែលជាអ្នកប្រើប្រាស់ បានឡើងមានចំណាប់អារម្មណ៍ទាក់ ទងកម្មវិធីនាព្រឹកនេះផងដែរ ដែលមានខ្លឹមសាររួមថានឹងខិតខំជំរុញផលិតកម្មបន្លែសុវត្ថិភាពធា នាគុណភាព និងសុវត្ថិភាព ដាំដុះតាមបច្ចេកទេស អនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) បង្កើនបរិមាណផ្គត់ផ្គង់ សមស្របតាមកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលទិញ។ ពង្រឹងកិច្ចសហ ការរវាងភាគីផលិត ក្រុមហ៊ុនប្រមូលទិញ និងអ្នកប្រើប្រាស់ចុងក្រោយ ធ្វើយ៉ាងណាឲ្យខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាពប្រព្រឹត្តទៅដោយចីរភាព និងនិរន្តរភាព រក្សាបាននូវភាពឈ្នះ-ឈ្នះ។
មានមតិសំណេះសំណាលដោយ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង ផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអគ្គនា យកដ្ឋានកសិកម្ម ក្រុមហ៊ុនត្រូភីខេម ហ្វ្រ៊ូត អេន វេជីថេប៊ល អាជ្ញាធរមូលដ្ឋាន និងបណ្តុំផលិតករ រៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន ស្របតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម” ហើយអនុវត្តតាមអភិក្រមនេះ ធ្វើឲ្យយើងសម្រេចបានសមិទ្ធផលយ៉ាងធំធេងនាថ្ងៃនេះ ។ ទាក់ទងនឹងកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបដោយសង្ខេបថា ដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅ មួយ ឆ្នាំ កម្រិតជីវភាពកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដែលគុណភាព និងសុវត្ថិភាពជាចំបង។ សកម្មភាពនៅថ្ងៃនេះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពល រដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ខខណ:កម្ពុជាបានកាត់បន្ថយការនាំចូលពីខាងក្រៅ។
អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាពេលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មត្រូវខិតខំប្រមូលផ្តុំ និងប្រើប្រាស់ធនធាន សក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយពីគ្រប់មជ្ឈដ្ឋានបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ផ្លែឈើក្នុងខេត្តមណ្ឌលគីរីដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ តាមរយ:ជំរុញកំណើនផលិតកម្ម និងទេសចរណ៍ក្នុងតំបន់។ ជំរុញការ អនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផល។ ជំរុញការងារកែច្នៃ វេចខ្ចប់ រក្សាទុកក្នុងទូត្រជាក់ដើម្បីបង្កើនតម្លៃបន្ថែម និងរក្សាផលិតផលបានយូ ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ធានាគុណភាព សុវត្ថិភាព និងស្តង់ដាដឹកជញ្ជូន។ អគ្គនាយកដ្ឋានកសិកម្មគួរសិក្សាស្រាវជ្រាវអំពីលទ្ធភាពនៃការផលិតបន្លែសំខាន់ៗមួយចំនួនដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង និងមើមខ្ទឹមស។ល។ នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានភូមិសាស្ត្រអំណោយផលសម្រាប់បន្លែសំខាន់ៗទាំងនេះ ដោយសហការជាមួយក្រុមហ៊ុន បណ្តុំផលិត និងសកលវិទ្យាល័យដើម្បីរួមចំណែកបំពេញបន្ថែមសេចក្តីត្រូវការ និងកាត់បន្ថយការនាំចូល៕