ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ផលប៉ះពាល់ផេះធ្យូងថ្ម នៅស្រុកស្ទឹងហាវ

82

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសុក្រ ១រោជ ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផលប៉ះពាល់ដោយ សារសំណល់ផេះធ្យូងថ្មនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរស្រុកស្ទឹងហាវ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុនហ៊ុនផលិតអគ្គិសនី ប្រើដោយថាមពលធ្យូងថ្ម និងក្រុមហ៊ុនប្រមូល និងកែច្នៃកាកសំណល់ធ្យូងថ្ម ។

លោកហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រសួងបានធ្វើការណែនាំនូវលិខិតដ្ឋានគតិយុត្តនានា ឱ្យក្រុមហ៊ុន ស៊ីម៉ៅ រកទីតាំងថ្មី ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្រុកស្ទឹងហាវជាបន្តបន្ទាប់ ពិសេស ផលប៉ះពាល់ផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ង និងបានធ្វើការផាកពិន័យ ក្រុម ហ៊ុន ស៊ីម៉ៅ ខូអិលធីឌី ម្យ៉ាងទៀតក្រុមហ៊ុនស៊ីម៉ៅ នៅតែថ្កើននឹងសេចក្តីជូនដំណឹងរបស់ក្រសួងបរិ ស្ថាន ក៍ដូចជាអាជ្ញាខេត្ត ។ តាងមានក្រសួងបរិស្ថាន ជំនួសឱ្យរាជរដ្ឋាភិបាល សូមបិទទីតាំងស្ថុប ផលិតផេះធ្យូងថ្មរបស់ក្រុមមហ៊ុន ស៊ីម៉ៅ ត្រេឌីង ខូអិលធីឌី ។ ផេះធ្យូងថ្មនេះវាមានតម្លៃសេដ្ឋកិច្ច និងមានតម្លៃខ្ពស់យកទៅលាយជាមួយបេទីម នៅតាមរោងចក្រក្រឡុកស៊ីម៉ង ព្រោះវាមានគុណភាពអាចជួយការពារជម្រាបទឹក ។ ដោយសារបច្ចុប្បន្នតម្រូវការផេះធ្យូងថ្មនៅក្នុងប្រទេសកម្ពុជា ប្រមាណ ២០ម៉ឺនតោនក្នុងមួយឆ្នាំ ។
លោកគួច ចំរើន អភិបាលខេត្ត ព្រះសីហនុ មានប្រសាសន៍ក្នុងកិច្ចប្រជុំថា រដ្ឋបាលខេត្តបានធ្វើការប្រជុំពិភាក្សាដោះស្រាយផលប៉ះពាល់សំណល់ផេះធ្យូងថ្មជាលើកទី ២ ដែលមានក្រុមហ៊ុនផលិតអគ្គិសនី និងក្រុមហ៊ុនទទួលសិទ្ធិក្នុងការប្រមូលកាកសំណល់ផេះធ្យូងថ្មចេញពីរោងចក្រ នៅស្រុកស្ទឹងហាវ ព្រោះវាមានបញ្ហាប្រឈម ០៣ យ៉ាង ទី១.បង្កសំឡេងរំខាន ២.បង្កឱ្យមានផេះហុសពេញលើអាកាស ៣.បង្ហូរទឹកចូលព្រែកបង្កឱ្យត្រីងាប់ និងជីវចម្រុះក្នុងសមុទ្រ ។ មន្ត្រីរបស់យើងតែងតែចុះណែនាំជាបន្តបន្ទាប់ ក៍ប៉ុន្តែក្រុមហ៊ុន ស៊ីម៉ៅ មិនបានចូលរួមសហកា មិនទទួល ខុសត្រូវតាមការណែនាំរបស់អាជ្ញា ធរស្រុក ខេត្ត ក៍ដូចជាក្រសួងបរិ ស្ថាន ដើម្បីការពារផលប្រយោជន៍ និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ។
កញ្ញា មួន ស្រីអូន តំណាងក្រុម Minerva Investment Co,LDT Waste Project គឺជាក្រុមហ៊ុនរោងចក្រកែច្នៃ និងកំទេច ចោលកាកសំណល់ឧស្សាហកម្ម មានដីចំនួន ៣០ហិកតា ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រុមហ៊ុនបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្មស្របទៅតាមច្បាប់ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងមានលិខិតអនុញ្ញាតិពីក្រសួងបរិស្ថាន ក្រសួងរៀបចំដែលដី ។ ក្រុមហ៊ុនមានវិធីសាស្ត្រដោះស្រាយ ៤យ៉ាង ១.ប្រមូល ការដឹកជញ្ជូននិងរក្សាទុក។ ២.ការប្រើប្រាស់ឡើងវិញ បំបែកនិងរៀបចំផ្នែកដែលអាចប្រើប្រាស់ឡើងវិញ។ ៣.ការបង្កើតឡើងវិញ ទាញយកលោហធាតុដែលមានតម្លៃ ៤.ការកំទេចចោល កំទេចចោលកាកសំណល់ដែលគ្មានប្រយោជន៍ មិនបង្កគ្រោះថ្នាក់ដល់បរិស្ថាន ។ ក្រុមហ៊ុនក៍មាន ឡតិ៍ដុតកាកសំណល់ មានទីលានចាក់កាកសំណល់ និងបំពាក់ឧប ករណ៍ការពារបរិស្ថាន ដើម្បីចាប់ យកធូលីក្នុងខ្សែសង្វាក់កែច្នៃ និងផលិតកម្មធានាមិនឱ្យមានការ សាយផាយផេះលើបរិយាកាស ។ បន្ទាប់ពីបានស្តាប់ការលើកឡើងពីក្រុមហ៊ុនផលិតអគ្គិសនី និងក្រុមហ៊ុនប្រមូលផេះធ្យូងថ្ម និងក្រុមហ៊ុនថ្មីរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុន ស៊ីម៉ៅ ខូអិលធីឌី បញ្ឈប់-បិទទីតាំងផលិតកែច្នៃផេះធ្យូងថ្មនៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១ ។ ក្រុមហ៊ុន ស៊ីម៉ៅ នៅបន្តសកម្មភាពប្រមូលដឹកជញ្ជូនកាកសំណល់ផេះធ្យូងថ្មចេញពីរោងចក្រផលិតអគ្គិសនីធ្យូងថ្មដដែល ។ និងត្រូវប្រមូលផេះធ្យូងថ្មដែលនៅសេស សល់ក្នុងរោងចក្រចំនួន ២ម៉ឺន តោនចេញពីទីតាំង និងសំអាតទី តាំងឱ្យបានល្អឡើងវិញ និងរៀបចំទីតាំងថ្មី ដើម្បីផលិតកែច្នៃកាកសំណល់ផេះធ្យូងថ្មនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ទន្ទឹមនោះរដ្ឋបាលខេត្តចង់បានក្រុមហ៊ុនប្រមូលកាកសំណល់ផេះធ្យូងថ្មជាច្រើនក្រុមហ៊ុន ដើម្បីធ្វើការប្រកួត ប្រជែងតាមទីផ្សារសេរី ប្រកប ដោយគុណភាព និងតម្លាភាព ៕

អត្ថបទដែលជាប់ទាក់ទង