ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន ជំរុញកិច្ចការងារ កាទូតបរិស្ថាន …………………………………… នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកិច្ចការបរទេសក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារកិច្ចការបរទេសក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់ឯកឧត្តមអគ្គនាយក អគ្គនាយករង អគ្គនាយិការង និងសមាជិកសមាជិកាជាច្រើនរូបទៀត។ នៅក្នុងកិច្ចប្រជុំក្រុមការងារជាលើកដំបូងនេះ ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ឲ្យដឹងថា គោលដៅនៃការបង្តើតក្រុមការងារកិច្ចការបរទេសក្រសួងបរិស្ថាននេះឡើង គឺក្នុងគោលដៅសំខាន់ ដើម្បីលើកកម្ពស់តួនាទី កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការពង្រីកពង្រឹងទំនាក់ទំនងកិច្ចការអន្តរជាតិនូវកិច្ចការងារផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន ក្នុងក្របខ័ណ្ឌគាំពារបរិស្ថាន ការពារធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព រួមទាំងការងារនយោបាយផ្សេងៗ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានចែករំលែកបទពិសោធន៍ ក៏ដូចជាផ្តល់នូវអនុសាសន៍មួយចំនួនទាក់ទងនឹងវិស័យកាទូតដល់សមាជិកសមាជិកាទាំងអស់ ក្នុងការដោះស្រាយបញ្ហាលើឆាកអន្តរជាតិ ក្នុងនាមជាអ្នកកាទូតក្នុងវិស័យបរិស្ថានផងដែរ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រសួងបរិស្ថាន បានសម្រេចបង្កើតក្រុមការងារកិច្ចការបរទេសនៃក្រសួងបរិស្ថាន នេះឡើង នៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះមានសមាសភាពជា ប្រធាន អនុប្រធាន សមាជិកសមាជិកា ចំនួន២០រូប និងបង្កើតលេខាធិការដ្ឋាននៃក្រុមការងារកិច្ចការបរទេសនៃក្រសួងបិរស្ថាន ដែលមានសមាសភាព ប្រធាន អនុប្រធាន និងសមាជិកសមាជិកា ចំនួន១៧រូប៕

74

នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកិច្ចការបរទេសក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារកិច្ចការបរទេសក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់ឯកឧត្តមអគ្គនាយក អគ្គនាយករង អគ្គនាយិការង និងសមាជិកសមាជិកាជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំក្រុមការងារជាលើកដំបូងនេះ ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ឲ្យដឹងថា គោលដៅនៃការបង្តើតក្រុមការងារកិច្ចការបរទេសក្រសួងបរិស្ថាននេះឡើង គឺក្នុងគោលដៅសំខាន់ ដើម្បីលើកកម្ពស់តួនាទី កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការពង្រីកពង្រឹងទំនាក់ទំនងកិច្ចការអន្តរជាតិនូវកិច្ចការងារផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន ក្នុងក្របខ័ណ្ឌគាំពារបរិស្ថាន ការពារធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព រួមទាំងការងារនយោបាយផ្សេងៗ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានចែករំលែកបទពិសោធន៍ ក៏ដូចជាផ្តល់នូវអនុសាសន៍មួយចំនួនទាក់ទងនឹងវិស័យកាទូតដល់សមាជិកសមាជិកាទាំងអស់ ក្នុងការដោះស្រាយបញ្ហាលើឆាកអន្តរជាតិ ក្នុងនាមជាអ្នកកាទូតក្នុងវិស័យបរិស្ថានផងដែរ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រសួងបរិស្ថាន បានសម្រេចបង្កើតក្រុមការងារកិច្ចការបរទេសនៃក្រសួងបរិស្ថាន នេះឡើង នៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះមានសមាសភាពជា ប្រធាន អនុប្រធាន សមាជិកសមាជិកា ចំនួន២០រូប និងបង្កើតលេខាធិការដ្ឋាននៃក្រុមការងារកិច្ចការបរទេសនៃក្រសួងបិរស្ថាន ដែលមានសមាសភាព ប្រធាន អនុប្រធាន និងសមាជិកសមាជិកា ចំនួន១៧រូប៕

អត្ថបទដែលជាប់ទាក់ទង