ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​

94

 

​ភ្នំពេញ​៖ លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​ទី​២៩​ខែមករា​ឆ្នាំ​២០២១ នេះ​វេលា​ម៉ោង​១៣​នឹង​៥០​នាទី​រសៀល​។​

​សូម​រំលឹកថា មហាជន​ស្ទើរ​ទូទាំងប្រទេស អ្នកណា​មិន​ស្គាល់​ស្តេច​ជេរ​តាម online គឺ​ឧកញ៉ា អ៊ា​ន​សៀវ​ម៉ី ដែល​ជេរ​ផ្អើល​ប្រទេស ជេរ​ហ៊ុយ​ដី​សំពោង ជេរ​មិន​រើសមុខ​មិន​ថា​ចាស់​ក្មេង ដោយ​មិនមាន​អ្នកណា​ហ៊ាន​ចេញមុខ​តតាំង​ជាមួយ​គាត់​ឡើយ ដោយសារ​គាត់​មាន​លុយ និង​ល្បីឈ្មោះ​មាន​អ្នកធំៗ​នៅ​ពី​ក្រោយខ្នង ទើប​កន្លងមក​គាត់​ជេរ​ម៉ា​សេរី ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា​ឆ្នាំ​២០២១​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​អនុវត្តតាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះទៅ​នាំខ្លួន​ដល់ផ្ទះ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ក្រុមការងារ​ព័ត៌មាន
​និង​ប្រតិកម្ម​រហ័ស នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ជម្រាបជូន​សាធារណជន អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook
​ពិសេស​បងប្អូន​អ្នកសារព័ត៌មាន ជុំវិញ​ការអនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅលើ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ៖
​ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ស៉ើ​ប​សួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អនុវត្តតាម​តួនាទី​ភារកិច្ច
​ក្នុងនាម​ជា​មន្ដ្រីនគរបាល​យុត្តិធម៌ កម្លាំង​ការិយាល័យ​ស៉ើ​ប​ការ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា
​ឆ្នាំ​២០២១ បាន​ចុះទៅ​ចាប់ខ្លួន ឧកញ៉ា អ៊ា​ន សៀវ​ម៉ី នៅផ្ទះ​វីឡា​មួយកន្លែង ក្នុង​បូរី​មូ​ន​ថោ​ន នៅ​ភូមិ​គោក​ចំបក សង្កាត់​ចោមចៅ​ទី​២
​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប៉ុន្ដែ​ការចាប់ខ្លួន​នោះ មិនបាន​សម្រេច​ឡើយ ដោយ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ដែល​ជាប់​ពាក់ព័ន្ធ​បណ្ដឹង​បរិហាកេរ្ដិ៍​នេះ
​បានគេច​ចេញពីផ្ទះ​រប​ស់​ខ្លួន​។ ដូច្នេះ​បន្ទាប់ពី​ឡោមព័ទ្ធ​ផ្ទះ​ខាងលើ​អស់​ជាច្រើន​ម៉ោង និង​រក​មិនឃើញ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី
​កម្លាំង​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានសម្រេច​ដកចេញ​មក​វិញ​។​
​ប្រតិបត្តិការ​នេះ គឺ​អនុវត្ត​ក្នុងនាម​ជា​មន្ដ្រីនគរបាល​យុត្តិធម៌ ដើម្បី​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​យកមក​ប្រគល់ជូន​ចៅក្រម​ស៉ើ​ប​សួរ​តែប៉ុណ្ណោះដើម្បី​ធ្វើការ​សួរនាំ និង​ចាត់​បន្ដ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង