ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូម​អញ្ជើញ​មើល​លទ្ធផល នៃ​ការប្រកួត​វ៉ូ​វី​ណា​ម ជើងឯក​ជាតិ​

125

​ភ្នំពេញ​៖​ឯកឧត្តម​ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ស៊ូ​ម សារឿន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុ​ជានា​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ និង​ប្រគល់​មេដាយ​ជូន​កីឡាករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម​នៃ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០​នា​សាល​បាល់បោះ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

​លោក​អ៊ូ​រតនា​អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០​បាន​ប្រព្រឹត្តទៅ​
​ចាប់ពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២១ ដែលមាន​ការសហការ​ណ៍​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្រោម​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ ។ ព្រឹត្តិការណ៍​ប្រកួត​នេះ​មាន​ក្លិប​ចូលរួម​១២​មកពី​រាជធានី ខេត្ត និង​ក្រសួង​ស្ថាប័ន​២ ដែលមាន​កីឡាករ ៤៨​នាក់ កីឡាការិនី ២៨​នាក់​សរុប​ទាំងអស់​៧៦​នាក់ មាន​១៧​វិញ្ញាសា ការប្រកួត​ចែកជា​២​ផ្នែក​ធំៗ​។​

​លោក​ស៊ូ​ម សារឿន​បាន​មានប្រសាសន៍ថា ការប្រកួត​លើក​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ត្រៀមលក្ខណៈ​ពង្រឹងសមត្ថភាព​នៃ​ការ​
​ប្រកួត​កីឡា​SEA GAMES 2023 លើក​ទី​៣២​ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នាពេល​ខាងមុខនេះ​។​

​ឯកឧត្តម​ប៊ូ ជុំ​សេរី ក៏បាន​មានប្រសាសន៍ថា ការប្រកួត​ជើងឯក​ត្រូវបាន​រៀបចំ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​
​វាស់​ស្ទង់​និង​ពង្រឹងសមត្ថភាព​បន្ថែម​នៃ​ការប្រកួត​របស់​កីឡាករ​កីឡាការិនី នៅក្នុង​កម្រិត​នៃ​ក្របខណ្ឌ​ការប្រកួត​ថ្នាក់ជាតិ​តំបន់​និង​អន្តរជាតិ​ ​ក្នុងការ​ស្វែងរក​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​អត្ត​ព​លិ​ក ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់ធ្វើ​ការកែ​លម្អ​ចំណុច​ខ្វះខាត​ទាំងអស់នោះ ក្នុងន័យ​ចូលរួម​ការប្រកួត​ប្រកបដោយ​សក្តានុពល និង​ពោរពេញ​ដោយ​លក្ខណៈ​បច្ចេកទេស​ខ្ពស់​សម្រាប់​ការប្រកួត​SEA GAMES​នៅ​ទីក្រុង​ហាណូយ ឆ្នាំ​២០២១​នេះ និង SEA GAMES ឆ្នាំ​២០២៣ នាពេល ខាងមុខ​។​

​ក្នុង​ឳ​កាស​នោះ​ផងដែរ​លោក​តង់ ធារ៉ា​ប្រធាន​មន្ទីរអប់រំ​កាយ​និង​កីឡា​ខេត្ត​ប៉ៃលិន ឧបត្ថម្ភ​ដល់​ក្រុម​អត្ត​ព​លិ​ក​វ៉ូ​វី​ណា​ម​ខេត្ត​ប៉ៃលិន​
​ចំនួន​១,៨០០,០០០​រៀល​គឺ​ក្នុង​មួយម្នាក់​២០​ម៉ឺន​រៀល​។ សម្រាប់​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០​នេះ​ដែល ក្រុម​អត្ត​ព​លិ​ក​វ៉ូ​វី​ណា​ម​ខេត្ត​ប៉ៃលិន​ដណ្តើមបាន​មេដាយមាស​១​គ្រឿង មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង​៕​

អត្ថបទដែលជាប់ទាក់ទង