ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ បទល្មើសថយចុះជាង២០០ករណីបើប្រៀបធៀបទៅនឹងឆ្នាំមុន
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០កន្លងមកនេះ សម្រាប់រាជធានីភ្នំពេញបទល្មើសបានថយចុះជិត២០០ករណី។
ទាំងនេះវាពិតជាបានបង្ហាញអោយឃើញពីការយកចិត្តពីគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាប្រធាន ដែលធ្វើអោយប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញភាពកក់ក្តៅនិងជឿទុកចិត្ត ពោលគឺឆ្នាំ២០២០កន្លងមកនេះ
បទល្មើសព្រហ្មទណ្ឌបានកើតមាន ចំនួន ៦៥៤លើក ថយចុះ ១៨៤លើក ។
តាមរបាយការណ៏របស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០កន្លងមកនេះ បទល្មើសព្រហ្មទណ្ឌកើតមាន ចំនួន ៦៥៤លើក/៨៣៨លើក ថយចុះ ១៨៤លើក (ស្លាប់ ៥៣នាក់/ ៣៣នាក់, របួស១៥៩នាក់/១១៧នាក់) ក្នុងនោះ បទល្មើសឧក្រិដ្ឋ កើតឡើង ចំនួន ១២៦លើក/ ១០៨លើក និងបទល្មើសមជ្ឍិមកើតឡើង ចំនួន ៥២៨លើក/៧៣០លើក។
ចំពោះការងារបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៥៨៩ករណី ឃាត់ខ្លួន ៨៧៣នាក់ (បទល្មើសឧក្រិដ្ឋ ១០០ករណីឃាត់ខ្លួន ១៧១នាក់ និងបទល្មើសមជ្ឈិម ៤៨៩ករណី ឃាត់ខ្លួន៧០២នាក់) ក្នុងនោះ បង្រ្កាបជាក់ ស្តែង ៤៩០ករណីឃាត់ខ្លួន ៧០៩នាក់ និងបង្រ្កាបដោយស៊ើបអង្កេត ៩៩ករណី ឃាត់ខ្លួន ១៦៤នាក់។ ក្រៅពីនេះបង្ក្រាបតាមដីកា ៧១ដីកាឃាត់ខ្លួន ៧៤នាក់ (បទល្មើសឧក្រិដ្ឋ ៧ករណី ឃាត់ខ្លួន ៧នាក់, បទល្មើសមជ្ឈិម ៦៤ករណី ឃាត់ខ្លួន៦៧នាក់) ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។
ចំពោះបទល្មើសគ្រឿងញៀនវិញ បើតាមរបាយការណ៏ អោយដឹងថា កម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន២.០៧៥ករណី/២.២៧៧ករណី (ថយចុះ ២០២ករណី) ឃាត់ ខ្លួន ៣.៦៣៨នាក់/៤.៧៦១នាក់(ស្រី ១៩៣នាក់) កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះ ករណីជួញដូរគ្រឿងញៀន ១.២៥២ករណី ឃាត់ខ្លួន១.៩២០នាក់ (ស្រី ១១៤នាក់), ករណី ប្រើប្រាស់គ្រឿងញៀន ៨២៣ករណី ឃាត់ខ្លួន ១.៧១៨នាក់ (ស្រី ៧៩នាក់) និងឃាត់ខ្លួនតាមដីកា ចំនួន ៤ដីកា ឃាត់ខ្លួន ៤នាក់។ ក្រៅពីនេះ បានប្រទះឃើញគ្រឿងញៀន ចំនួន ៥កញ្ចប់ធំ សរុប១៣៩.៥៥២,៦៦ក្រាម រក្សាទុកនៅការិល័យប្រឆាំងបទល្មើសគ្រឿងញៀន។ ចំណែកល្បែងស៊ីសងខុសច្បាប់បង្ក្រាបបាន ៩៦ករណី ឃាត់ខ្លួន ៥២៣នាក់ (ស្រី ១០២នាក់) កសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន៩៨នាក់ និងធ្វើកិច្ចសន្យាអប់រំ ៤២៥នាក់ និងបាន សហការបង្ក្រាបល្បែងពាណិជ្ជកម្ម (តាមដីកាចាប់ខ្លួនរបស់ប្រទេសចិន) ៣ករណី ឃាត់ខ្លួន ៥នាក់ (ជនជាតិចិន) ដកហូតសម្ភារមួយចំនួនប្រគល់ជូននាយកដ្ឋានប្រឆាំងបទល្មើសល្បែងស៊ីសងពាណិជ្ជកម្ម ចាត់ការតាមផ្លូវច្បាប់។
សម្រាប់ការងារបទល្មើសសេដ្ឋកិច្ចបង្ក្រាបបាន ៣ករណី ឃាត់ខ្លួន ៣នាក់ រួមមាន លក់ទំនិញសំបក កង់រថយន្ដម៉ាកត្រាប់តាមគេ ២ករណី និងប្រើប្រាស់ឈ្មោះក្រុមហ៊ុនក្លែងបន្លំពាណិជ្ជកម្ម (រំលោភកម្ម សិទ្ធិបញ្ញា) ១ករណីឃាត់ខ្លួន ៣នាក់, លទ្ធផលរកឃើញសំបកកង់រថយន្ដ ចំនួន ៤២គ្រាប់, កុំព្យូទ័រ ១គ្រឿង និងសម្ភារមួយចំនួនទៀតកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ តាមនីតិវិធី និងបានសហការបង្ក្រាប ៤៥ករណីឃាត់ខ្លួន ២៩នាក់ (ស្រី ១នាក់) ដកហូតសម្ភារ ពាក់ព័ន្ធមួយចំនួនធំ ប្រគល់ជូននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច, គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ និងនាយដ្ឋានព្រហ្មទណ្ឌ ចាត់ការតាមច្បាប់។ ក្រៅពីនេះបានបង្ក្រាប យានដ្ឋាន កែច្នៃជួសជុលយានយន្ដ ៥៦ទីតាំង (គ្មានច្បាប់អនុញ្ញាត) និងទីតាំងស្ដុកចែកចាយសំបកកង់រថយន្ដម៉ាកត្រាប់តាមគេ (សំបកកង់រថយន្ដម៉ាក Firestone) ១ទីតាំង រកឃើញសម្ភារពាក់ព័ន្ធ មួយចំនួន។
គួរបញ្ជាក់ថា បើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងរៀបចំធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ នៅអំឡុងខែកុម្ភៈខាងមុខនេះ ៕