ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ម្នាក់ បន្លំ​ចូល​លួច​ប្រាក់ នៅ​ស្រុក​ថ្មគោល ត្រូវ​ឃាត់ខ្លួន​អនុវត្ត​តាមច្បាប់​

50

 

​បាត់ដំបង ៖ កាលពី​ថ្ងៃ​សុក្រ​ទី​២៩ ខែមករា​ឆ្នាំ​២០២១​វេលា​ម៉ោង​១៧​និង ១៥ នាទី​នៅ​ចំណុច​ក្រុមទី ១៤​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ករណី​បន្លំ​ចូលក្នុង​លំនៅដ្ឋាន​លួច​ប្រាក់​របស់​ជនរងគ្រោះ​ឈ្មោះ សេង​ឡាយ ភេទ​ស្រី​អាយុ ៥៧ ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​យក​អស់ប្រាក់​រៀល​ចំនួន ១,៦៩០,០០០(​មួយ​លាន​ហុកសិប​ប្រាំបួន​ម៉ឺន​រៀល​)​។

​ក្នុងពេល​កំពុង​ធ្វើ​សកម្មភាព​នេះ​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឃាត់ខ្លួន​បាន និង​ប្រគល់ជូន​សមត្ថកិច្ច ។ ជនសង្ស័យ​មានឈ្មោះ ធឿន ប៊ុន​ថៃ​ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ​រស់នៅ​ភូមិ​កកោះ​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។

​នៅជាប់​ខ្លួន​របស់​ជនសង្ស័យ​មាន​ប្រាក់រៀល​ចំនួន ១,៦៩០,០០០(​មួយ​លាន​ហុកសិប​ប្រាំបួន​ម៉ឺន​រៀល​)​ជា​របស់​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​វិញ រីឯ​ជនសង្ស័យ​ត្រូវ​បានរៀបចំ​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​ចាត់វិធានការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង