ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុងព្រះសីហនុ បាន​ប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០២០ និង​ទិសដៅ​ការងារ​បន្ត​ឆ្នាំ ២០២១

46

 

​ខេត្ត​ព្រះសីហនុ​៖ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​បាន អាន​របាយការណ៍​ដោយបាន​គូសបញ្ជាក់ថា ដើម្បី​បង្កើន​ការគ្រប់គ្រង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ការ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​អូ​លូ​ប្រឡាយ ដោះស្រាយ​ទំនាស់​បញ្ហាដីធ្លី ការរៀប​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ តាម​តំបន់ឆ្នេរ ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់ និង ជម្រុញ សេវាសាធារណៈ​ឲ្យ​មាន​ភាពងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឆ្នាំ ២០២០ រដ្ឋាភិបាល​ក្រុង​សម្រេចបាន ល្អ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។

​ទន្ទឹមនឹងនោះ​ក៏មាន​បញ្ហា​ប្រឈម មួយចំនួន​ដូចជា បញ្ហា​សំណង់​មិន​រៀបរយ​នៅ តំបន់ឆ្នេរ សំណង់​នៅ​ទំនប់រលក បញ្ហា​ចំណត​មិន​គ្រប់គ្រាន់​- គ្មាន​ចំណត​រថយន្តក្រុង ឡាន​តាក់ស៊ី និង​ឡាន​ដឹកទំនិញ​គ្មាន​ចំណត​ផ្សារ​- ចំណត​សាធារណៈ​មិន​គ្រប់គ្រាន់​តាម​ស្ថានភាព​ជាក់ស្តែង​បញ្ជាការ​ប្រមូល បោសសម្អាត និង​ដឹកជញ្ជូន​សំរាម​- ផ្លូវ​តូចៗ​ក្នុងភូមិ​សាស្ត្រ​មួយចំនួន​ក្នុង​ក្រុង​ដូចជា​តំបន់​ទំនប់រលក បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ ការលក់ដូរ​សម្ភារ​ប្រើប្រាស់ និង​ម្ហូបអាហារ បន្លែ ត្រី សាច់ តាម​មធ្យោបាយ​ចល័ត​ដូចជា រទេះរុញ ម៉ូតូ​កង់​បី រ៉ឺម៉ក និង​ឡាន​កែច្នៃ ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ​។​
​ហើយ​ទិសដៅ បន្ត​រដ្ឋបាល​ក្រុង​និង​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​ក្នុង​ឆ្នាំ ២០២១ ដើម្បី​ធ្វើយ៉ាងណា​រក្សា អនុវត្តតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បា​លក៍​ដូចជា​រប​ស់​ក្រសួងមហាផ្ទៃ​ស្តីពី​ការចាត់តាំង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព​ទាំង ៨​ចំណុច ដើម្បី​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព​សង្គម​បាន​កាន់តែ​ល្អប្រសើរ​បម្រើ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ក្នុង​ក្រុង ក៏ដូចជា​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ព្រមទាំង​អ្នកវិនិយោគ ដែល​កំពុង​រស់នៅ និង​វិនិយោគ​នៅ​ក្រុងព្រះសីហនុ​។​
​បន្ត​កែលំអរ​ការផ្តល់​សេវាសាធារណៈ កាត់បន្ថយ​អំពើពុករលួយ និង​បង្កើន​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​
​និង​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​ការផ្តល់​មតិយោបល់ និង​ការរិះគន់​ស្ថាបនា ដើម្បី​កែ​
​លំអរ​ការអនុវត្ត​ប្រព័ន្ធ​រដ្ឋបាល​។​

​លោក តឹក​រ៉េត សំរេច ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅក្នុង​ឱកាស​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ផែនការ​ការងារ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២១ របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ បាន​មានប្រសាសន៍​លើកឡើងថា នៅពេល​បច្ចុប្បន្ន

​ក្រុងព្រះសីហនុ ប្រៀបដូចជា​មេដែក មិន​ត្រឹមតែ​ទាក់ទាញ​អ្នកវិនិយោគទុន​អន្តរជាតិ​ធំៗ​ប៉ុណ្ណោះ​ទេ សូម្បីតែ​អ្នករកស៊ី​ក្នុងស្រុក​ធម្ម​តា ក៏​សម្រុក​ចូលមក​ធ្វើ​អាជីវកម្ម​នៅក្នុង​ក្រុង​នេះដែរ ដោយសារតែ​នៅទីនេះ​មាន​សុខ​សុវត្ថិភាព និង​មាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ជាច្រើន រួមមាន​៖
– កំពង់ផែ​អន្តរជាតិ ទឹក​ជ្រៅ​តែមួយគត់​របស់​ប្រទេស កម្ពុជា​- មាន​ព្រលានយន្តហោះ​អន្តរជាតិ​១ ក្នុងចំណោម​ព្រលានយន្តហោះ​អន្តរជាតិ​ទាំងបី នៅក្នុង​ប្រទេស​
– ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​កំពុង​ត្រូវបាន​កែលម្អ​ស្ទើរតែ​រួចរាល់​ទាំងស្រុង​- ជា​ក្រុង​ដែល​ជាប់​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​- ជាពិសេស​ថ្មីៗ​នេះ តំណក់​ប្រេង​កម្ពុជា​ក៏មាន​វត្តមាន​នៅក្នុង​ទីតាំង​ខេត្ត​ព្រះសីហនុ​ដែរ​។​
​ឯកឧត្តម​បាន​បន្តទៀតថា​ក្នុងនាម ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុងព្រះសីហនុ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​របស់​អាជ្ញាធ​រ​ក្រុង​ក៏ដូចជា​បណ្ដា អង្គភាព​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម គ្រប់​ពហុ​ជំនាញ​ក្នុង ដោះស្រាយ​និង​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​សម្រេចបាន​ក្នុង​ឆ្នាំ ២០២០ និង​បន្ត​អនុវត្ត​ឱ្យ​កាន់តែ​ល្អប្រសើរ​នូវ​បញ្ហា​សេសសល់ នឹង​ខិតខំ​បន្ត​ដោះស្រាយ​បញ្ហា ក្នុង​ឆ្នាំ ២០២១ ឲ្យ​ទទួលបាន ជោគជ័យ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង