ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អរគុណមន្រ្តីដែល​បាន​ខិតខំ​ ប្រឹងប្រែង​បំពេញ​ ភារកិច្ច​ ទទួល​បាន​ជោគ​ជ័យ​ ការ​បម្រើ​ការ​បោះ​ឆ្នោត​

50


​ភ្នំពេញ​៖​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សារ​កោតសរសើរ​ ដល់​ក្រុមការងារ​ទាំ​ងអស់​ ដែល​បាន​ខិតខំ​ ប្រឹងប្រែង​បំពេញ​ ភារកិច្ច​ ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ ជូន​ប្រទេស​ជាតិ​ និង​ប្រជាជន​យើង​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​ ជា​ពិសេស​កិច្ចការ​ទាំងឡាយ ​ដែល​ទាក់ទង​ដល់​ការ​បម្រើ​ការ​បោះ​ឆ្នោត​ ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ។​

​យោង​តាម​សារដែលបង្ហោះក្នុងផេកហ្វេសប៊ុក ​​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នា​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៨​ បាន​ឲ្យ​ដឹង​ថា​ “”ជូន​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​និង​មន្ត្រី​ រាជការ​ស៊ី​វិល​ នគរបាល​ជាតិ​ នៃ​ក្រសួងមហាផ្ទៃ​។​ ​ក្នុង​នាម​ក្រសួងមហាផ្ទៃ​ ខ្ញុំ​សូម​ថ្លែង​ នូវ​ការ​កោត​ សរសើរ​ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ ឯកឧត្តម​ លោក​ជំទាវ​ អស់លោក​ លោកស្រី​ដែល​បាន​ខិតខំ​ ប្រឹងប្រែង​បំពេញ​ ភារកិច្ច​ ទទួល​បាន​ជោគ​ជ​យ័​យ៉ាង​ធំធេង​ជូន​ប្រទេស​ជាតិ​ និង​ប្រជាជន​យើង​តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​ ជា​ពិសេស​កិច្ចការ​ទាំងឡាយ​ដែល​ទាក់ទង​ដល់​ការ​បំរើ​ការ​បោះ​ឆ្នោតជាតិ​ ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ថ្មីៗ​នេះ​”។​

​សម្តេចក្រឡាហោម បានថ្លែងបន្តថា សមិទ្ធផល​ និង​ស្នាដៃ​ទាំងអស់​ខាងលើ​នេះ​ពិតជា​បាន​ រួមចំណែក​ យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​ដែល​ធ្វើ​ឲ្យ​ រាជ​រដ្ឋ​ភិ​បាល​នីតិកាល​ទី​៥​ នៃ​រដ្ឋសភា​២០១៣-២០១៨​ ទទួល​ បាន​ជោគជ័យ​យ៉ាង​ធំធេង​ជា​ប្រ​វ​តិ្ត​សាស្ត្រ​ ពិសេស​សុខ​សន្តិភាព​ ស្ថេ​រ​ភាព​ សន្តិសុខ​សណ្តាប់​ សា​ធារ​ណៈ​ ការពារ​បាន​នូវ​បូរណភាព​ទឹកដី​ អធិបតេយ្យ​ជាតិ​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក៏​ដោយ​យើង​ត្រូវ​មើលឃើញ​ថា​បញ្ហា​ ប្រឈម​នៅ​ចំពោះ​មុខ​យើង​ នៅ​មាន​ជា​ច្រើន​ទៀត​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ (២០១៨-២០២៣)​ ត្រូវ​ដោះស្រាយ​ ពិសេស​ការ​បន្ត​ពង្រឹង​ សុខ​សន្តិភាព​ ស្ថេ​រ​ភាព​ និង​ការ​អភិវឌ្ឍន៍ជនបទ​បម្រើដល់​ជីវភាព​រស់នៅ​ ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ពិសេស​ ផ្លូវ​ ភ្លើង​ ទឹក​ស្រោច​ស្រប់​ ទឹក​ស្អាត​ និង​អនាម័​យ​ជនបទ​ ។​

​សម្តេចក្រឡាហោម បញ្ជាក់ថា “ក្នុង​ន័យ​នេះ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ឯក​ឧត្ត​ លោក​ជំទាវ​ អស់លោក​លោកស្រី​ បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ចូល​ប្រឡូក​ ក្នុង​កិច្ចការ​ប្រកបដោយ​ ការ​ទទួលខុសត្រូវ​ និង​ប្រកបដោយ​ឆន្ទៈ​យ៉ាង​មោះមុត​បំផុត​ លើក​ត​ម្កើ​ង​ ផលប្រយោជន៍​ជាតិ​ធំ​ជាង​អ្វីៗ​ទាំងអស់​ ធ្វើ​អ្វីៗ​ដែល​ជា​អំពើ​ល្អ​ មិន​បែងចែក​ មិន​បក្ខពួក​និយម​ មិន​គ្រួសារ​និយម​ ប្រឆាំង​អំពើ​ពុក​រលួយ​ មិន​ប្រើ​អំណាច​ដោយ​រំលោភ​។​ ជា​ទីប​ព្ចា​ប់​ខ្ញុំ​សូម​ជូនពរ​ ឯកឧត្តម​ លោក​ជំទាវ​ អស់លោក​ លោកស្រី​ បាន​ប្រកប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ពេលវេលា​និង​ ទទួល​បាន​ជោគ​ជ័យ​គ្រប់​ភារកិច្ច”​ ។

ជាមួយគ្នានោះដែរ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សារ​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សារ​ដ៏​មាន​តម្លៃ ​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជូន​ដល់​កងកម្លាំង ដែល​បាន​ខិតខំ ប្រឹងប្រែង​បំពេញ ភារកិច្ច ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​យើង​តាម តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ជាពិសេស​កិច្ចការ​ទាំងឡាយ​ដែល​ទាក់ទង​ដល់​ការបម្រើ​ការបោះឆ្នោតជាតិ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ ។​

​សារ​ថ្លែងអំណរគុណ​របស់ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន មាន​អត្ថន័យ “ ជំនួស​មុខ​ឲ្យ ថ្នាក់ដឹកនាំ នាយ នាយរង និង​មន្ត្រី​ទាំងអស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្នុងនាម​រូបខ្ញុំ​ផ្ទាល់ ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សារ​ដ៏​មាន​តម្លៃ​របស់​សម្តេច ផ្ញើជូន​ចំពោះ​យើងខ្ញុំ​ទាំងអស់គ្នា ។ សារ​របស់​សម្តេច​នាពេលនេះ ពិត​ជា​ការលើកទឹកចិត្ត​ដ៏​ថ្លៃថ្លា​ធ្វើឲ្យ យើងខ្ញុំ​កាន់តែ​មាន​ស្មារតី​យកចិត្តទុកដាក់​ខិតខំ​បំពេញ​ភារកិច្ច​ថែម​ទៀត ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន​។ យើងខ្ញុំ​ជា​មន្ត្រី​នគរបាល​ជាតិ សូម​គោរព​ដឹងគុណ​អស់​ពី​បេះ​ដូង ជូន​សម្តេច​ក្រឡាហោម ដែល​សម្តេច​តែង​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត មិន​ដែល​គិត​ពី​ការនឿយហត់ ឬ​សុខភាព​ផ្ទាល់ខ្លួន ដើម្បី​ដឹកនាំ​ក្រសួងមហាផ្ទៃ ជាពិសេស​ដឹកនាំ​កងកម្លាំង​នគរ​របាល​ជាតិ​ប្រកបដោយ បញ្ញាញាណ ឈ្លាស​វៃ និង​ឧត្តមគតិដ៏​ឧត្តុង្គឧត្តម​បំផុត ធ្វើឲ្យកង​ម្លាំង​នគរបាល​ជាតិ​មានកា​ររីកចម្រើន រឹងមាំ​គួរ​ជាទី​មោទនៈ​។ ការរីកចម្រើន​នេះ ពិតជា​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការដឹកនាំ​ប្រកប ដោយ​ការទទួលខុសត្រូវ ​យ៉ាង​ហ្មត់ចត់​របស់​សម្តេច​បា​ន​ឡើយ​។ យើងខ្ញុំ​ទាំងអស់គ្នា​តែង​ចងចាំ​ជានិច្ច​នូវ​អនុសាសន៍ និង​ប្រសាសន៍​ដឹកនាំ​ល្អៗ​ច្រើន​អនេក ដែល​សម្តេច​ធ្លាប់​ទូន្មាន​ដល់​មន្ត្រីនគរបាល​គ្រប់​រូប​ឲ្យ ប្រព្រឹត្ត​អំពើ​ល្អ និង​ខិតខំ​បំពេញ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​។ យើងខ្ញុំ​សូម​តម្កល់​អនុសាសន៍​ដ៏​ថ្លៃថ្លា​នេះ​ជា​និរន្តរ៍​តទៅ និង​សូម​គោរព​រៀនសូត្រ​តាម​គំរូ​ដឹកនាំ​ ប្រកប​ដោយ​វីរភាព​វិសេសវិសាល​របស់​សម្តេច​ដើម្បី​បន្ត​អភិវឌ្ឍន៍ កង​ម្លាំង​នគរបាលជាតិ ឲ្យ​កាន់តែ​ទទួល​បាន​នូវ​ការជឿជាក់ កក់ក្តៅ និង​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ជាពិសេស​យើងខ្ញុំ​សូម​ប្តេជ្ញាចិត្ត​ខិតខំ​ប្រែក្លាយ ​អនុសាសន៍​ដ៏​មាន​តម្លៃ​របស់​សម្តេច​ ឲ្យទៅ​ជា​ការពិត​នៅក្នុង​សកម្មភាព​ជាក់ស្តែង របស់​នគរបាល​ជាតិ​ក្នុង​អាណត្តិ​ទី​៦ ​នៃ​រាជរដ្ឋាភិបាល​ខាងមុខនេះ​។​
​យើងខ្ញុំ​សូម​គោរព​ជូនពរ​បវរ​មហាប្រសើ​រ សូម​សម្តេច​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ដើម្បី​សម្តេច​ស្ថិតនៅ​ជា​ម្លប់​ដ៏​ត្រជាក់​ដឹកនាំ ​ក្រសួងមហាផ្ទៃ​មាន​ការរីកចម្រើន​បន្ថែ​ម​ទៀត “៕

អត្ថបទដែលជាប់ទាក់ទង