ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលស្រុកភ្នំក្រវាញ ចុះបង្ក្រាបករណី ដាំដុះដោយខុសច្បាប់ នូវរុក្ខជាតិញៀន កញ្ជារជាង៦ពាន់ដើម នៅចំណុចក្នុងព្រៃគំនម

100

ភ្នំក្រវាញ ៖ នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង០៧ និង ១៥ នាទីព្រឹក លោក អធិការ តាន់គារិទ្ធ បានដឹកនាំ កងកម្លាំងអធិការនគរបាលស្រុកភ្នំក្រវាញ ចំនួន១៣នាក់ សហការជាមួយកម្លាំង PM ចំនួន ០២ នាក់ និងប្រជាការពារ ០៣ នាក់ បានចុះបង្ក្រាបករណី ដាំដុះរុក្ខជាតិញៀន ប្រភេទកញ្ឆារ នៅ​ចំណុច​ ក្នុងព្រៃគំនម​ ស្ថិត​ក្នុង​ភូមិ​វាលវង់​ ឃុំ​រកាត ​ស្រុកភ្នំក្រវាញ​ បានដាំដុះប្រភេទកញ្ឆារចំនួន ០២ កន្លែង ០១ ទីតាំង លើផ្ទៃដីសរុបចំនួន ១៤៦០ ម៉ែត្រការេ. ដំណាំកញ្ឆារសរុប ៦១៨៩ ដើម។

១) កន្លែងទី ០១ មានទំហំផ្ទៃដី ៧៦០ ម៉ែត្រការេ​
ទទឹង ១៩ ម៉ែត្រ គុណបណ្តោយ ៤០ ម៉ែត្រ បានដាំដុះរុក្ខជាតិញៀនកញ្ឆារចំនួន ៣៦៥៥ដើម មានអាយុប្រហែល ១៥ ថ្ងៃ ប្រភេទកូន។ មាន ១៧ ជួរ (ក្នុង០១ជួរមាន២១៥ ដើម)។

២)ទីតាំងទី ០២ មានទំហំផ្ទៃដី ៧០០ ម៉ែត្រការេ
ទទឹង ២០ ម៉ែត្រ គុណបណ្តោយ ៣៥ ម៉ែត្រ បានដាំដុះរុក្ខជាតិញៀនកញ្ឆារចំនួន ២៥៣៤ដើម មានអាយុប្រហែល០១ខែកន្លះទៅ០២ខែ ប្រភេទធំ មាន១៤ ជួរ (ក្នុង០១ជួរ ១៨១ ដើម)។

នគរបាលស្រុកភ្នំក្រវាញ បានប្រមូលចាប់យក វត្ថុតាង ប្រភេទដើមរុក្ខជាតិញៀន កញ្ឆារ ស្រស់ ចំនួន ៦១៨៩ ដេីមបានដុតបំផ្លាញចោល នៅនិងកន្លែងតែម្តង៕

អត្ថបទដែលជាប់ទាក់ទង