ប្រជាជន១០គ្រួសាររងគ្រោះថ្នាក់ ដោយអគ្គីភ័យបំផ្លាញផ្ទះ នៅទួលស្វាយព្រៃទី១បានទទួលអំណោយកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ
ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកងដឹកនាំដោយ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងមានការចូលរួមពីលោកស្រីអនុប្រធាន ឯកឧត្តម សួន ស៊ីទៀង នាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារ តំណាង ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ក៏បានចូលរួមឧបត្ថម្ភក្នុងម្នាក់១០០,០០០រៀល, សង្កាត់ទួលស្វាយព្រៃទី១ ឧបត្ថម្ភ១០០,០០០រៀលផងដែរ សមាជិកសមាជិការយុវជនស្ម័គ្រចិត្តព្រមទាំងមានកិច្ចសហការពីក្រុមកាកបាទក្រហមសង្កាត់ទួលស្វាយព្រៃទី១ ដឹកនាំដោយលោកលី ពូ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យបំផ្លាញផ្ទះទាំង១០គ្រួសារ នៅសង្កាត់ទួលស្វាយព្រៃទី១ កាលពីយប់កណ្ដាលអាធ្រា្រតឈានចូលថ្ងៃទី២៩ វេលាម៉ោងសូន្យនិង៤៥នាទីរហូតដល់ម៉ោងទៀបភ្លឺ ។
ក្នុងពិធីនេះក្រុមការងារបាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាទៅចែកជូនផងដែរ ដោយអំណោយក្នុង១គ្រួសារៗទទួលបាន៖
អង្ករ២៥គីឡូក្រាម.មី១កេស.ទឹកសុទ្ធ១កេស.ទឹកត្រី១យួរ.ទឹកសុីអុីវ១យួរ
ស្ករស១គីឡូ.កន្សែង១.សារ៉ុង១.ក្រមា១
ប្រេងឆា១ដប.ទឹកដោះគោខាប់២កំប៉ុង
ម៉ាស១០សន្លឹក ជែល១ដប ទឹកអាល់កុល១ដប និង ថវិកា២៥០,០០០(ម្ភៃប្រាំមុឺនរៀល)ផងដែរ៕