ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខាន់ សាវឿន ចុះលុបរូបលោក ពីស្លាកគណបក្សរួបរួមជាតិ

69


ភ្នំពេញ៖ បន្ទាប់ពីបានប្រកាសដើរចេញពីគណបក្សរួបរួមជាតិ មកចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា លោក ខាន់ សាវឿន អតីតអនុប្រធានគណបក្សរួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានចុះតាមមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ដើម្បីលុបរូបលោកពីស្លាក គណបក្សរួបរួមជាតិ។ ការដែលលោក ខាន់ សាវឿន ដើរលុបរូបលោកពីស្លាក គណបក្សរួបរួមជាតិ ដើម្បីកុំឲ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំបន្តទៀត ដោយលោកនិងក្រុមការងារ បានចុះលុបរូបលោក ចេញពីស្លាកគណបក្សដោយខ្លួនឯង។

នៅថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០១៨នេះ ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ លោក ខាន់ សាវឿន និងលោក ឈឹម សាខន ដែលត្រូវបានចាត់តាំងជាសមាជិកក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ទទួលបន្ទុកចុះជួយស្រុថ្មពួក និងស្រុកភ្នំស្រុក បានបន្តចុះលុបរូបលោក ខាន់ សាវឿន ពីស្លាកគណបក្សខ្មែររួបរួមជាតិ។

ក្នុងការចុះលុបរូបពីស្លាកគណបក្សខ្មែររួបរួមជាតិនេះ លោក ខាន់ សាវឿន ដែលរួមដំណើរជាមួយ លោក សេរី កុសល និងសហការី ក៏បានចុះសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងត្រចេះត្រចង់។ ក្រុមការងារទាំងមូល ក៏បានចូលរួមថវិកាមួយចំនួន ដើម្បីកសាងសាលាបុណ្យ តាមភូមិមួយចំនួននៅស្រុកថ្មពក់ ខេត្តបន្ទាយមានជ័យ ។

លោក លោក ខាន់ សាវឿន បានបញ្ជាក់ពីមូលហេតុដែលលោកចេញពីគណបក្សខ្មែររួបរួមជាតិ មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែង រស់នៅដោយសប្បាយរីករាយ មិនមានការភ័យខ្លាចដូចអតីតកាល៕

អត្ថបទដែលជាប់ទាក់ទង