ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច សិក្សា​ស្រាវជ្រាវ​រយៈពេល​ទទួល​ឋានន្តរសក្តិ និង​មុខតំណែង​ចុងក្រោយ របស់​យោធិន ដែល​ពុំ​ត្រូវបាន​ដំឡើង​ឋានន្តរសក្តិ តាម​ការកំណត់​ក្នុង​ច្បាប់​លក្ខន្តិកៈ​ទូទៅ ចំពោះ​យោធិន​នៃ​ខ​.​ភ​.​ម​

104

 

​ភ្នំពេញ ៖ ក្រសួងការពារជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកាស​អន្តរក្រសួង​រួមគ្នា ស្តីពី ការបង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច សិក្សា​ស្រាវជ្រាវ​រយៈពេល​ទទួល​ឋានន្តរសក្តិ និង​មុខតំណែង​ចុងក្រោយ របស់​យោធិន ដែល​ពុំ​ត្រូវបាន​ដំឡើង​ឋានន្តរសក្តិ តាម​ការកំណត់​ក្នុង​ច្បាប់​លក្ខន្តិកៈ​ទូទៅ ចំពោះ​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ​។
​នេះ​បើតាម​ប្រកាស​អន្តរក្រសួង សម្រេច ត្រូវបាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច សិក្សា​ស្រាវជ្រាវ​រយៈពេល​ទទួល​ឋានន្តរសក្តិ និង​មុខតំណែង​ចុងក្រោយ​របស់​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ ដែលមាន​សមាសភាព គឺ​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​សហប្រធាន​និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ភួង ស៊ី​ផាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​កំណែទម្រង់ កងយោធពល​ខេមរភូមិន្ទ ជា​សហប្រធាន និង​មាន​អនុប្រធាន​ពីររូប សមាជិក​ចំនួន​៦​រូប​។​

គណៈកម្មការ​ចំពោះ​កិច្ច​នេះ មាន​ភារកិច្ច​ដូចខាងក្រោម​៖ សិក្សា​ស្រាវជ្រាវ​រយៈពេល​ទទួល​ឋានន្តរសក្តិ និង​មុខតំណែង​ចុងក្រោយ​របស់​យោធិន ដែល​ពុំ​អាច​ត្រូវបាន​ដំឡើង​ឋានន្តរសក្តិ តាម​ការកំណត់​ក្នុង​ច្បាប់ លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ​។ សិក្សា​ពី​លក្ខណៈសម្បត្តិ នៃ​ការផ្តល់​ប្រាក់ឧបត្ថម្ភ​បំពេញបន្ថែម ចំពោះ​យោធិន ដែលមាន​ឋានន្តរសក្តិ និង​មុខតំណែង​ចុងក្រោយ តែ​ពុំ​អាច​ត្រូវបាន​ដំឡើង​ឋានន្តរសក្តិ តាម​ការកំណត់​ក្នុង​ច្បាប់ លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ​។ រៀបចំ​សំណើ​ពាក់ព័ន្ធ​នឹង​ការងារ​ខាងលើ ជូន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ដើម្បី​ពិនិត្យ​សម្រេច​។ បំពេញការងារ​ផ្សេងៗ​ទៀត​តាម​បទបញ្ជា របស់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​៕


អត្ថបទដែលជាប់ទាក់ទង