អ្នកញៀននឹងល្បែងភ្នាល់ជល់មាន់ ចំនួន២៦នាក់ត្រូវឃាត់ខ្លួននៅស្រុកសំពៅលូន
បាត់ដំបង៖កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០ ២១ វេលាម៉ោង ១៣និង ៣០ នាទីរសៀ ល អនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង និងមតិណែនាំរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅ លូន បានដឹកនាំកម្លាំងក្នុងអង្គ ភាពបង្ក្រាបករណីល្បែងស៊ីសង ភ្នាល់ជល់មាន់ មួយករណីនៅក្នុងមូលដ្ឋានភូមិទួលក្រសាំង ឃុំ សិរីមានជ័យ ស្រុកសំពៅលូនខេត្តបាត់ដំបង។
ក្នុងនោះបានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ២៦ នាក់ និងបានដកហូតវត្ថុតាងរួមមាន៖ -ម៉ូតូចំនួន២១ គ្រឿង -មាន់ជល់ចំនួន ០៤ ក្បាល -សង្វៀនជល់មាន់ចំនួន ០១ -ស៊ុំមាន់ចំនួន០៦ -ជញ្ជីងថ្លឹងមាន់ ចំនួន ០១ -ម៉ាស៊ីនចុចកំណត់នាទីចំនួន០១។
ក្រោយពីបានធ្វើការសាកសួររួចមក សមត្ថកិច្ចនគរបាល បានធ្វើការអប់រំ ដោយមានកិច្ចសន្យាបញ្ឈប់សកម្មភា ពបន្តទៀតនិងឱ្យក្រុមគ្រួសារ ធានាវិលត្រឡប់ទៅមូលដ្ឋានវិញ៕