ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ប៉ាន សូរ​ស័ក្តិ​៖​ជំរុញ​កីឡាករ​-​កីឡាការិនី​ពង្រឹងសមត្ថភាព​ឆ្ពោះទៅ​ព្រឹត្តិការណ៍ SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣

88

កណ្ដាល​៖​កាលពី​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​២០២០ “​និង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៧ ឆ្នាំ​២០២០” ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​ដោយមាន​អញ្ជើញ​ចូលរួម​ឯកឧត្តម​ប៉ាន​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​ជា​អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា នៅ​ទីក្រុង​តាខ្មៅ​ខេត្តកណ្ដាល ។

​ឯកឧត្តម​ប៉ាន​សូរ​ស័ក្តិ​បាន​មានប្រសាសន៍ថា​បាន​សម្ដែង​នូវ​ការកោតសរសើរ​ថ្លែងអំណរគុណ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការរៀបចំ​ព្រឹត្តិ​
​ការណ៍​ប្រកួត​នេះ​ប្រកបដោយ​ភាពរលូន​និង​ទទួលបាន​ជោគជ័យ​។​លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​កីឡាករ​ខិតខំ​ពង្រឹងសមត្ថភាព​ឆ្ពោះទៅ​ព្រឹត្តិការណ៍​SEA GAMES ២០២៣ និង​បានផ្តល់​អនុសាសន៍​គន្លឹះ​មួយចំនួន​ដើម្បី​ឲ្យ វិស័យ​កីឡា​ទូក​កា​នូ​-​កា​យ៉ាក់ ទូក​រ៉ូ​អ៊ីង និង​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ឬ​ហៅថា “​ទូក​នាគ​” កាន់តែ​មានការ​រីកចម្រើន និង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​។

​ឯកឧត្តម​អនុប្រធាន​បន្តថា​សហព័ន្ធ​ត្រូវខិតខំ​បើក​វគ្គ​បណ្តុះបណ្តាល​និង​បង្កើន​បរិមាណ​កីឡាករ​កីឡាការិនី​នៅតាម​បណ្តា​សមាគម​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​“​ទូក​នាគ​”​ទូក​កា​នូ​និង​ទូក​រ៉ូ​អ៊ីង​ទូទាំងប្រទេស​បង្កើត​ធនធាន​និង​សម្ភារ​ហ្វឹកហាត់​ឲ្យ​បាន​គ្រប់គ្រាន់​ជាអាទិ៍​សមាគម​កីឡា​ទូក​រាជធានី​-​ខេត្ត និង ក្រសួង​ពាក់ព័ន្ធ ចាំបាច់​ត្រូវមាន​ទូក​ផ្ទាល់ខ្លួន ដើម្បី​ងាយស្រួល​ក្នុងការ​ហ្វឹកហាត់ ក៏ដូចជា​ចូលរួម ប្រកួត​ទាំង​ថ្នាក់​ភូមិភាគ និង​ថ្នាក់ជាតិ​។ ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​សហព័ន្ធ និង​សមាគម​កីឡា​ទូក ទូទាំងប្រទេស ដោយ​ផ្តោតលើ​ការបំពេញ​មុខងារ​រប​ស់​គណៈកម្មការ​ជំនាញ​នីមួយៗ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​និង​ត្រូវ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល និង​ចៅក្រម​ឲ្យ​កាន់តែ​ល្អប្រសើរ ទាំង​បរិមាណ និង​គុណភាព ដើម្បី​អាច​គ្រប់គ្រង និង​រៀបចំ​ការប្រកួត​បាន​គ្រប់​កម្រិត​។​
​ការខិតខំ​ស្វែងរក​ដៃគូ​សហការ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែមទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​បាន​កាន់តែច្រើន​ក្នុង​មួយឆ្នាំៗ តាម​ដែល​អាច​ធ្វើបាន​គឺ​កាន់តែ​ប្រសើរ​។​ជាមួយគ្នានេះ​ត្រូវ​ជំរុញ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ប្រកួត​និង​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​សាធារណ​ជនជាតិ និង​អន្តរជាតិ ឲ្យ​កាន់តែច្រើន​ទៀត​៕​

អត្ថបទដែលជាប់ទាក់ទង