ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ហ៊ុន ម៉ា​នី ៖ សរសើរ ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​ជាតិ​

86

 

​ភ្នំពេញ​៖​លោក​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​ប្រធាន​សមាគម​-​ក្លិប​កីឡា​ប៊ូល​និង​ប៉េតង់​នៅតាម​ក្រសួង​ស្ថាប័ន​រាជធានី​ខេត្ត​នឹង​អញ្ជើញ​ចូលរួម​ពិធី​បិទ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​នា​រសៀល​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០២១​នៅ​ទីលាន​សហព័ន្ធ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ប្រើប្រាស់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោ​កស សុខា បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០​មាន ក្រុម​កីឡាករ​-​កីឡាការិនី​ប៉េតង់​ចំនួន​៣៥០​នាក់​សរុប​ចំនួន​៤៥២​នាក់​មាន​ក្លិប​-​សមាគម​ចំនួន ៥៩ មកពី​១៦​ខេត្ត រួមជាមួយ​៦​វិញ្ញាសា​វិញ្ញាសា​បុរស ៣​នាក់​ទល់​៣​នាក់ (​ពាន​ធំ​) វិញ្ញាសា​នារី ៣​នាក់​ទល់​៣​នាក់ យុវជន​អាយុ​១៨​ឆ្នាំ​ចុះ ៣​នាក់​ទល់​៣​នាក់ យុវនារី​អាយុ​១៨​ឆ្នាំ​ចុះ ២​នាក់​ទល់​២​នាក់​យុវជន​អាយុ​១៥​ឆ្នាំ​ចុះ​១​នាក់​ទល់​១​នាក់​និង​វិញ្ញាសា​អាយុ​១៥​ឆ្នាំ​ចុះ​១​នាក់​ទល់​១​នាក់​។​ក្រោម​ស្នាម​ដៃ​បិតា​ស្ថាបនិក​សហព័ន្ធ​កីឡា​ប៉េតង់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន កម្ពុជា​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ​ជាង​៣០០​គ្រឿង​។​

​លោក​ហ៊ុន​ម៉ា​នី​ក៏បាន​មានប្រសាសន៍ថា​អបអរសាទរ​ក្រុម​កីឡាករ​កីឡាការិនី​និង​ជ័យលាភី​នៃ​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​
​ថ្នាក់ជាតិ​ឆ្នាំ​២០២០ ហើយ​ភាពជោគជ័យ​នៅថ្ងៃនេះ​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង វិន័យ​ការតស៊ូ និង​ស្មារតី​ជា​ក្រុម​ទាំងអស់គ្នា​។ ទោះបីជា​លទ្ធផល​យ៉ាងណាក្តី​តែ​អ្វីដែល​មិនអាច​កាត់ថ្លៃ​បាន​គឺ​មិត្តភាព និង​សាមគ្គីភាព​ហើយ​តាមរយៈ​ការប្រកួត​នេះ​គឺជា​បទពិសោធន៍​ថ្មី​មួយ និង​ការហ្វឹកហាត់​បន្ថែម​ដើម្បី​បន្ត​ភាពរឹងមាំ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់ និង​អនាគត​នៃ​កីឡា​នេះ​ដើម្បី​កិត្តិសព្ទ​កម្ពុជា​ដែល​ទទួលបាន​កន្លងមក​។

​លោក​បាន​បន្តថា​ប្រទេស​កម្ពុជា​ទទួលបាន​ការ​កោតសរសើរ​និង​ការវិវឌ្ឍ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ការកកើតឡើង​នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កាលពី​ឆ្នាំ​១៩៩២ ដោយមាន​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន ជា​ស្ថាបនិក ជាមួយ​ស្ថា​និក​ដទៃទៀត ដែល​កម្ពុជា​ទទួលបាន​មេដាយ​អន្តរជាតិ​សរុប​រហូតដល់ ៣០៦​គ្រឿង ក្នុងនោះ​មាន​មេដាយមាស ៨៨​គ្រឿង ប្រាក់ ១០៨​គ្រឿង និង ១១០​សំរឹទ្ធ គ្រឿង​៕​

អត្ថបទដែលជាប់ទាក់ទង