ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ជ័យ ចាប ៖​ការប្រកួត​ជើងឯក​នេះ​ផ្តល់​ឪ​កាស​ឲ្យ​អត្ត​ព​លិ​ក​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​បញ្ចេញ​នូវ​ទេពកោសល្យ​សមត្ថភាព​

84

ភ្នំពេញ​៖​លោក​ជ័យ ចាប ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​ឯកឧត្តម​ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​នា​ព្រឹក​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០២០១​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់​
​ជាតិ​ប្រចាំឆ្នាំ​២០២០​នៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​សហព័ន្ធ​ក្រោម​ការប្រើប្រាស់​ថវិកា​
​ឧបត្ថម្ភ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ឆ្នាំ​២០២០​។
លោក​ចំរើន​សុផល​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹងថា​ការប្រកួត​ជើងឯក​ឆ្នាំនេះ​រយៈពេល​៤​ថ្ងៃ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៨​ដល់​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០២១​ដោយមាន​កីឡាករ​កីឡាការិនី​ចូលរួម​ចំនួន​១០៤​នាក់​ក្នុងនោះ​កីឡាការិនី​៣១​នាក់ និង​កីឡាករ​៧៣​នាក់​មកពី​១២​ក្លិប​។ សហ​ព​ន្ធ័​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​កំពុងតែ​អនុវត្ត​នូវ​ដំណើរការ​ហ្វឹកហាត់ ការបំពេញ នូវ​បេស​សកម្ម​ជាច្រើន​ដែល ចូលរួម​បម្រើ​ដល់​ផលប្រយោជន៍​សង្គមជាតិ និង បណ្តុះបណ្តាល នូវ​ស្មា​តី ឆន្ទៈ ដល់​យុវជន យុវនារី មានមុខ​ងារ​និង​បំពេញបេសកកម្ម​ក្នុងការ​បម្រើ លើកកម្ពស់​វិស័យ​កីឡា​ការចូលរួម ផ្សព្វផ្សាយ​នូវ​សារសំខាន់​នៃ​វិស័យ​កីឡា និង​ការរួមចំណែក​ក្នុងការ​អប់រំ​ច​រឹត​លក្ខណៈ​ល្អ​ដល់​យុវជន យុវនារី ដោយ​ផ្អែកលើ​ទស្សនៈ​នៃ ការរស់នៅ​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នកដទៃ​។

​លោក​ជ័យ ចាប បាន​មានប្រសាសន៍ថា ជាការ​ពិតណាស់​រយៈពេល​៤​ថ្ងៃ​នៃ​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ នាពេលនេះ គឺជា​ការផ្តល់​ឪ​កាស​ឲ្យ​កីឡាករ​-​កីឡាការិនី បញ្ចេញ​នូវ​ទេពកោសល្យ​សមត្ថភាព ក៏ដូចជា​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស​អត្ត​ព​លិ​ក​ម្នាក់ៗ​បាន​ហ្វឹកហាត់​កន្លងមក​។ លទ្ធផល​របស់​អត្ត​ព​លិ​ក​ទទួល​ជ័យលាភី​នាពេលនេះ ពិតជា​បានមកពី​ការខិតខំ​ហ្វឹកហាត់​ជាប្រចាំ​មានការ​តស៊ូ​ព្យាយាម​គោរព​វិន័យ​បានល្អ យកចិត្តទុកដាក់​និង​គោរព​បាន​តាម​បទបញ្ជា បច្ចេកទេស​នៃ​ការប្រកួត​។​

​សូមបញ្ជាក់ថា​នៅក្នុង​ការប្រកួត​នេះ​ក្លិប​តុង​ហ្គី​ល​ម៉ូ​ដូ​បាក់​ទូក​ដណ្ដើមបាន​មេដាយមាស​ចំនួន​៤​គ្រឿង ក្លិប​តុង​ហ្គី​ល​ម៉ូ​ដូ​បញ្ញា​
​សាស្ត្រ​ខាងលិច ក្លិប​តុង​ហ្គី​ល​ម៉ូ​ដូ​ខេត្តសៀមរាប និង ក្លិប​តុង​ហ្គី​ល​ម៉ូ​ដូ​ព្រាប ស ដណ្ដើមបាន​មេដាយមាស​ចំនួន​៣​គ្រឿង​ដូចគ្នា ក្លិប​តុង​ហ្គី​ល ម៉ូ​ដូ​ចតុមុខ​ដណ្ដើមបាន​មេដាយមាស​២​គ្រឿង ក្លិប​តុង​ហ្គី​ល​ម៉ូ​ដូ​ថ្មគោល និង ក្លិប​ជុន​ជូ​ដណ្ដើមបាន​មេដាយមាស​១​គ្រឿង​ដូចគ្នា ។​

​នាពេល​បច្ចុប្បន្ន ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា មាន​សុខសន្តិភាព​ទូទាំងប្រទេស និង​បានធ្វើ​ឲ្យ​គ្រប់​វិស័យ​ទាំងអស់ មានការ អភិវឌ្ឍ​ឡើង ជាក់ស្ដែង​ក្នុងនោះ​មាន​វិស័យ​កីឡា​ផងដែរ​។​បើ​យើង​គិត​ចាប់ពីពេលនេះ​រហូតដល់​ឆ្នាំ​២០២៣​គឺមាន​រយៈពេល​២​ឆ្នាំ​ជាង​ប៉ុណ្ណោះ​ហេតុនេះ​ដើម្បី​ឲ្យ​វិស័យ​កីឡា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែមាន​ការរីកចម្រើន​ទាំង​បរិមាណ​និង​គុណ​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ នានា និង​ការត្រៀម​លក្ខណៈ​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២៣៕​

អត្ថបទដែលជាប់ទាក់ទង