ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីបាននិង កំពុងជួសជុលផ្លូវសំបុកមាន់ និងអ៊ុតកៅស៊ូAC នៅមហាវិថីព្រះនរោត្តម ចាប់ពីវត្តភ្នំ ដល់រង្វង់មូលវិមានឯករាជ្យ

87

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យក្រុមការងារធ្វើការជួសជុលផ្លូវចំនួន២៩ខ្សែដែលទទួលរងខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកឡើងវិញជាបន្ទាន់

  ជាក់ស្ដែង នៅក្នុងពេលនេះ ក្រុមការងារជួសជុលថែទាំផ្លូវដែលទទួលរងការខូចខាតដោយទឹកជំនន់នេះបានជួសជុលផ្លូវសំបុកមាន់ និងអ៊ុតកៅស៊ូAC កម្រាស់០. សង់ទីម៉ែត្រនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌដូនពេញដោយចាប់ពីរង្វង់មូលរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់រង្វង់មូលវិមានឯករាជ្យ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានងាយស្រួលក្នុងការធ្វើដំណើរទៅមក និងដើម្បីជាការលើកសុភ័ណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ស្អាតផងដែរ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងជួសជុលផ្លូវខូចខាតឡើងវិញ ដោយសារជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញទាំង២៩ខ្សែខាងលើនេះរួមមាន៖ នៅខណ្ឌដូនពេញ មានចំនួន១៦ខ្សែ នៅក្នុងនោះ រួមមាន៖  ទី១ ផ្លូវលេខ២១៤ ដោយចាប់ពី មហាវិថីព្រះមុនីវង្សរហូតដល់ផ្លូវលេខ១៩

   ទី២ មហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវត្តភ្នំរហូតដល់វិមានឯករាជ្យ

   ទី៣ ផ្លូវលេខ ១៣០ ចាប់ពីផ្សារធំថ្មីរហូតដល់មហាវិថីព្រះនរោត្តម។

   ទី៤ ផ្លូវលេខ៥៣ ចាប់ពីផ្លូវលេខ ១០៨ ដល់ផ្លូវលេខ១១០

   ទី៥ ផ្លូវលេខ១០៨ ចាប់ពីមហាវិថីព្រះមុនីវង្សរហូតដល់មហាវិថីព្រះស៊ីសុវត្ថិ។

ទី៦ ផ្លូវលេខ១១៨ ចាប់ពី មហាវិថីព្រះមុនីវង្ស ដល់មហាវិថីព្រះស៊ីសុវត្ថិ

ទី៧ ផ្លូវលេខ១២០ ចាប់ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ ១១៨

  ទី៨ ផ្លូវលេខ១៣ ចាប់ពីមហាវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ ១៧៨

  ទី៩ ផ្លូវលេខ៩០ ចាប់ពីផ្លូវលេខ៤៧ រហូតដល់មហាវិថីព្រះស៊ីសុវត្ថិ

  ទី១០ ផ្លូវលេខ១៨៤ ចាប់ពីមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៩

  ទី១១ រង្វង់មូលកួចកាណុង។

  ទី១២ ផ្លូវលេខ៧២ ចាប់ពីរង្វង់មូលកួចកាណុង ដល់មហាវិថីព្រះស៊ីសុវត្ថិ។

  ទី១៣ ផ្លូវលេខ៧៤ ចាប់ពីរង្វង់មូលកួចកាណុងដល់មហាវិថីព្រះស៊ីសុវត្ថិ។

ទី១៤ ផ្លូវលេខ ៧៦ ចាប់ពីមហាវិថីព្រះមុនីវង្សរហូត ផ្លូវលេខ៤៧

  ទី១៥ ផ្លូវលេខ៤៧ ចាប់ពីរង្វង់មូលកួចកាណុងដល់រង្វង់មូលវត្តភ្នំ។

  ទី១៦ ផ្លូវលេខ៥១ ចាប់ពីផ្លូវលេខ១១៤ ដល់

មហាវិថី ព្រះសីហនុ

  នៅខណ្ឌទួលគោ ផ្លូវដែលត្រូវធ្វើការជួសជុលមានចំនួន៧ ខ្សែ នោះគឺ៖ ផ្លូវលេខ ៣២៩ ចាប់ពីផ្លូវលេខ៥៩៤ដល់ផ្លូវ៥៩៦ ផ្លូវលេខ៥៩៤ ចាប់ពីផ្លូវលេខ៥៩៦ ដល់ផ្លូវលេខ៣១៧ ផ្លូវលេខ៦០០ ចាប់ពីផ្លូវលេខ៣១៣ផ្លូវលេខ៦០៦ ផ្លូវលេខ២៨៥ ចាប់ពីផ្លូវលេខ៥១៦ដល់ផ្លូវ៦០៨ ផ្លូវលេខ៥៥៦ ចាប់ពីផ្លូវលេខ២៨៧ដល់ផ្លូវលេខ២៨៥ ផ្លូវលេខ៥៦០ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។

ផ្លូវលេខ២៦២ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។

   ចំណែកនៅខណ្ឌឫស្សីកែវ មាន១ខ្សែនៅលើផ្លូវជាតិលេខ ដោយចាប់ពីគីឡូម៉ែត្រលេខ៦ ដល់គីឡូម៉ែត្រលេខ៩ដោយត្រូវជួសជុលគ្រឹះជាមួយនឹងការកៅស៊ូឡើងវិញ។

  នៅខណ្ឌចំការមន មាន១ខ្សែដែរ គឺផ្លូវលេខ៩៩ ដោយចាប់ផ្ដើមពីផ្លូវលេខ ៤៣២ ដល់ផ្លូវលេខ៤៨៤ជាផ្លូវដែលត្រូវអ៊ុតកៅស៊ូ។

   នៅខណ្ឌច្បារអំពៅមានចំនួន២ ខ្សែ គឺផ្លូវលេខ ៣៦១ ដោយចាប់ផ្ដើមពីផ្លូវជាតិលេខ១ដល់ផ្លូវលេខ៦៤៤ និង អ៊ុតកៅស៊ូ១ខ្សែទៀតនៅលើស្ពានព្រះមុនីវង្សចាស់។

   ចំណែកនៅខណ្ឌមានជ័យ មានចំនួន២ខ្សែ គឺផ្លូវ ហ៊ុននាង ចាប់ពីផ្លូវជាតិលេខ២ ដល់ផ្លូវ ៦០ម៉ែត្រនិងមួយខ្សែទៀតនៅលើផ្លូវ៦០ម៉ែត្រ

ដោយចាប់ផ្ដើមពីផ្លូវ២៧២ដល់ផ្លូវជាតិលេខ២

 

 

អត្ថបទដែលជាប់ទាក់ទង