ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិឥណ្ឌូណេស៊ីម្នាក់ ចូលឌីស្កូប្រើថ្នាំគ្រវីលើសកម្រិត គាំងបេះដូងស្លាប់

163


ខេត្តបន្ទាយមានជ័យ ៖ ជនជាតិឥណ្ឌូណេស៊ីម្នាក់ ប្រើប្រាស់ថ្នាំគ្រវី(ថ្នាំញៀន)លើសកម្រិត ពេលចូលរាំឌីស្កូ បានគាំងបេះដូង។ ពេលកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានមិត្តភក្កិ និងសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែពេលទៅដល់ ក្រុមគ្រូពេទ្យជួយសង្គ្រោះបានពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ជនជាតិឥណ្ឌូណេស៊ីដែលសា្លប់នេះ មានឈ្មោះ ANDRIAN ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើត នៅខេត្តSungai Liat ប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរជាអ្នកធ្វើការ កាសស៊ីណូអនឡាញ កាន់លិខិតឆ្លងដែនលេខ B0171158។

របាយការណ៍របស់គ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត បានអោយដឹងថា ក្រោយពីធ្វើការត្រួតពិនិត្យជនរងគ្រោះ គឺបានស្លាប់ដោយសារគាំងបេះដូង ហើយជននេះត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃអាទិត្យទី១២ខែសីហានេះ។

លោក មាស ម៉េងហួង នាយប៉ុស្តិនគរបាលសង្កាត់ផ្សារកណ្តាល បានឲ្យដឹងថា ពិតជាមានគេបញ្ជូនជនជាតិឥណ្ឌូណេស៊ី មកសង្គ្រោះនៅមន្ទីរពេទ្យមែន តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។

បើតាមការអះអាងរបស់ក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះ មុនកើតហេតុពួកគេ បានជួបជុំគ្នាផឹកស៊ី នៅក្នុងក្លឹបឌីស្កូមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ជនរងគ្រោះបានប្រើប្រាស់ថ្នាំគ្រវីលើសកម្រិត ទើបបណ្តាលឲ្យកើតមានរឿងបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង