ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ែអាណាគេសង់ផ្លូវរថភ្លើងជាមួយផ្លូវឡាន ម៉ូតូ បែបនេះបើកបុកគ្នារាល់ថ្ងៃ នៅថ្ងៃ១២សីហា រថយន្ត៤គ្រឿងបន្តបន្ទាប់ពេលផ្លូវកំពុងកកស្ទះ

556

ភ្នំពេញ ៖ រថយន្តចំនួន៤គ្រឿង ពេលកំពុងបើកបរលើផ្លូវចម្រុះមួយ ស្របពេលដែលកំពុងកកស្ទះចរាចរណ៍ ត្រូវបានរថភ្លើងខ្សែVIPដឹកភ្ញៀវចេញពីព្រលានយន្តហោះពោធិចុនតុង បើកបុកជាបន្តបន្ទាប់ បណ្តាលឲ្យរងខូចខាត ៣គ្រឿងបើក។ ក្រោយកើតហេតុ រថភ្លើងបានបើកទៅបាត់ ចំណែករថយន្តហាយឡែនឌ័រមួយគ្រឿង ខ្ទេចធ្ងន់ជាងគេ ដាច់កង់មុខខាងឆ្វេង ជញ្ជាំអស់មួយចំហៀង បើកមិនកើត នៅមួយកន្លែង ។
នៅវៀតណាមផ្លូវរថភ្លើងចូលព្រលានយន្តហោះគេមានរបងការពារមិនឱ្យប៉ះរថយន្តម៉ូតូនិងអ្នកដំណើរទេបើមិនចេះមើលគេរៀនតាមគេផងទានកុំឱ្យឈាមពលរដ្ឋហូរនិងបាត់បង់ជីវិតដោយសាររថភ្លើងចូលព្រលានយន្តហោះនេះតទៅទៀត។

អ្នកភូមិថាកាលម៉ោង៥ល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចផ្លូវបែកជាបួន មុខផ្សារតាំងកសាង ភូមិចំការឪឡឹក១ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលដងផ្លូវចម្រុះពិសេស ខាងលើ (ផ្លូវរថភ្លើង ផ្លូវថ្មើរជើង ផ្លូវកង់ ម៉ូតូ សុីក្លូ ឡាន ) មានសភាពកំពុងកកស្ទះ គាប់ជួន រថភ្លើងពិសេស របស់ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ ដឹកភ្ញៀវចេញពីព្រលានយន្តហោះ បើកពីត្បូងទៅជើងមកដល់ ទោះជាសុីផ្លេឲ្យបែកអាកាសាទៀតក៏មិនដឹងជាស ឬគេច ទៅណារួចដែរ ព្រោះផ្លូវរថភ្លើងនិងផ្លូវ ម៉ូតូ កង់ និងផ្លូវរថយន្ត បច្ចុប្បន្ន នៅជាមួយគ្នា។ មោនដឹងលោកស៊ុន ចាន់ថុល លោកយកអ្នកជំនាញ សង់ផ្លូវរថភ្លើងមកពីប្រទេសណាបានសាងសង់ផ្លូវរថភ្លើងជាមួយផ្លូវរថយន្តនិងម៉ូតូ មិនបានចែកដាច់ឡើយ។ ជាក់ស្ដែងពេលនេះរថភ្លើង បើកមកបុករថយន្ត ចំនួន៤គ្រឿង ជាបន្តបន្ទាប់ ក្នុងទិសដៅពីជើងទៅត្បូង មានរថយន្តតាកុមា រថយន្តឡិចសុីស រថយន្តសាំយ៉ុង និងខាងក្រោយគេ ហើយក៏ទទួលរងធ្ងន់ជាងគេ គឺរថយន្តហាយឡែនឌ័រ ។ ក្រោយជួបហេតុការណ៍ រថយន្ត៣គ្រឿងខូចខាតមធ្យម បើកទៅបាត់អស់ រថភ្លើងក៏បន្តដំណើរទៅមុខបាត់ដែរ សល់តែ រថយន្តអភ័ព្វ ហាយឡែនឌ័រ ទៅណានឹងគេមិនកើត ដោយសារដាច់កង់ម្ខាង ។
ប្រជាពលរដ្ឋបានលើកឡើងថា ៖ ចាប់តាំងពីមានផ្លូវរថភ្លើងមកកំណាត់ផ្លូវ ចាប់ពីមុខវត្តតាំងកសាង រហូតដល់ ព្រលានយន្តហោះ កើតមានគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ គ្រាន់តែធ្ងន់ ឬស្រាល បើមិនរថភ្លើងបើកបុក ក៏បើកបុករថភ្លើង ហើយជាងនេះទៅទៀត រាល់ថ្ងៃរាប់លែងអស់ អ្នកជិះម៉ូតូ ធ្លាក់ចូលប្រឡោះដែកផ្លូវរថភ្លើង ផង ប្រេងហៀរប្រឡាក់ផ្លូវរអឹលដួលម៉តូរាល់ថ្ងៃថែមទៀតដួលបណ្តាលឲ្យរងរបួស ។ ពលរដ្ឋកោតសរសើរដល់ អ្នកជំនាញបច្ចេកទេស សាងសង់ផ្លូវដែក អគុណដល់ក្រុមហ៊ុនរ៉យ៉ាល់រ៉េលវេ បានរកមុខរបរបន្ថែមឲ្យពេទ្យ ឲ្យសមត្ថកិច្ច មានការងារធ្វើរាល់ថ្ងៃ ដោយសារផ្លូវរថភ្លើង ចូលព្រលាន បើកបុក បើកប៉ះ បើកកៀរ ធ្លាក់កង់ចូលប្រឡោះផ្លូវរថភ្លើង ។

ពលរដ្ឋរិះគន់ថា៖អ្នកសាងសង់ គាត់ជិះតែរថយន្ត រថភ្លើង ទើបគាត់មិនដឹងថា ផ្លូវរថភ្លើងចូលព្រលានយន្តហោះ តាំងពីបង្កើតឲ្យដំណើរការពេលណាមក ប្រឈម បង្កគ្រោះថ្នាក់ ម្ចាស់ក្រុមហ៊ុនមិនខ្វល់ ក្នុងហេតុផល រថភ្លើងមានផ្លូវតែមួយ ពលរដ្ឋវិញទេដែលខ្វល់ ព្រួយបារម្មណ៍ ដោយសារ ផ្លូវ រថភ្លើងពិសេសរបស់ក្រសួងសាធារណការសម្រាប់រថភ្លើងចូលព្រលាន សាងសង់លើ ផ្លូវយានផ្សេងទៀតនេះបានបង្ករហានីភ័យរាល់ថ្ងៃដល់ពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង