ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ​ចំនួន​៣៤​ខ្សែ​នៅ​ក្រុងព្រះសីហនុ គ្រោង​រួចរាល់​ទាំងអស់​នៅ​ចុងខែ​មីនា ឆ្នាំ​២០២១ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

70

 

​នៅ​រសៀល​ថ្ងៃ អង្គារ ទី​០២ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម យស់ ឆោម​ណា​រ៉ា​ឌី អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី នគ​រូប​នី​យ កម្ម និង​សំណង់ ឯកឧត្តម គួច ចំរើន អភិ​បា​សល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​កសាង​ផ្លូវ ៣៤​ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ ដែលមាន​ការចូលរួម​ពី​លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ក្រុមហ៊ុន​អ៊ុត​បេ​ទី​ម ក្រុមហ៊ុន​បំពាក់​កាំ​ម៉េ​រ៉ា​សុ​វ​ត្តិ ក្រុម ហ៊ុន​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ក្រុមហ៊ុន​គូស​គំនូស​ចរាចរណ៍ ក្រុមហ៊ុន​បំពាក់​ភ្លើង​ចរាចរណ៍ និង​ក្រុមហ៊ុន​ដាំ​ដើមឈើ ។

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ត្រួតពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ បន្ទប់ទឹក​សាធារណៈ អាង​ប្រព្រឹត្តិកម្ម ការ​អ៊ុត​បេ​ទី​ម ការបំពាក់​អំពូល​បំភ្លឺ​ផ្លូវ បំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព ការ​គូស​គំនូរ​ចរាចរណ៍ បំពាក់​ភ្លើង​ចរាចរណ៍ នៅលើ​ដងផ្លូវ​ទាំង ៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន​នីមួយ​សន្យា​ព​ន្លឿ​ន​សកម្មភាព​ការងារ​របស់ខ្លួន​ឱ្យ​រួចរាល់​ត្រឹម​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ដោយឡែក​ការ​គូស​គំនូស​ចរាចរណ៍​គ្រោង​បញ្ចប់​ការ ងារ​របស់ខ្លួន​នៅ​ចុងខែ​មីនា​ខាងមុខ ។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​នីមួយៗ​បង្កើន​ការងារ​ឱ្យបាន​ទ្វេដង ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការងារ​ដែល​នៅ​សេសសល់​ត្រូវ​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ ២០២១​ខាងមុខ ដើម្បី​រៀបចំ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​ខែមេសា ២០២១ ។

​ឯកឧត្តម អភិបាលខេត្ត​បន្តថា ដោយ​ពិនិត្យឃើញ​នូវ​ចំណុច​សេសសល់​មួយចំនួន ដែល​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង់ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​ដឹកនាំ​ស្ថាបនា និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​សោភណភាព និង​បរិស្ថាន ។​

​ឯកឧត្តម គួច ចំរើន ក៏បាន​អរគុណ​ដល់​ក្រុមហ៊ុន បាន​សន្យា​កែសម្រួល​ពេលវេលា ដោយ​យកចិត្តទុកដាក់​អនុវត្ត​បន្ថែម​ម៉ោង​ការងារ​ដោយ​ការទទួលខុសត្រូវ ម្យ៉ាងទៀត​ក្រុម ហ៊ុន​ត្រូវ​សំអាត​សំណល់​ចេញពី​ការដ្ឋាន​រៀងៗ ខ្លួន​ដែល​នៅ​សេសសល់ ពិសេស​ការថែទាំ​ដាំ​ស្មៅ ដាំ​ដើមឈើ​ឱ្យមាន​ភាពស្រស់ស្អាត​ក្នុងការ​ទាក់ទាញ ៕​

អត្ថបទដែលជាប់ទាក់ទង