ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លោះក្នុងសហព័ន្ធវូស៊ូត្រូវបានផ្សះផ្សា

115


​ភ្នំពេញ:ជម្លោះក្នុងសហព័ន្ធវូស៊ូដែលកើតមានកន្លងមកនោះត្រូវបានផ្សះផ្សាបញ្ចប់ហើយៗជាមួយនឹងការ
បញ្ចប់នូវជម្លោះនោះនៅព្រឹកថ្ងៃទី១៣សីហាលោកឧត្តមសេនីយ៍ឯកវ៉ា ឈូដាដែលជាប្រធានសហព័ន្ធបានចូលជួប
សំណេះសំណាលព្រមទាំងរៀបចំពិសារបាយសាមគ្គីជួបជុំគ្នា ។

​ក្នុងពិធីជួបជុំនោះលោកប្រធានសហព័ន្ធបានស្នើឲ្យក្លិប សមាគមទាំងអស់ដែលជាសមាជិករៀបចំរចនា
សម្ព័ន្ធឲ្យបានត្រឹមត្រូវឡើងវិញហើយរាល់ការចេញទៅប្រកួតនៅក្រៅប្រទេសត្រូវតែប្រាប់សហព័ន្ធឲ្យដឹង ។ជាមួយ
គ្នានេះលោកក៏បានបង្ហាញពីឆន្តៈរកគ្រូបង្វឹកជាជនបរទេសឲ្យមកជួយឲ្យបានលើសពីម្នាក់ ។ត្រូវបង្កើតគណៈកម្មការ
នានាចំណុះសហព័ន្ធដើម្បីប្រមូលផ្ដុំគំនិតក្នុងការអភិវឌ្ឍន៍សហព័ន្ធ ។

​សមាជិកក្នុងសហព័ន្ធដែលមានចំណេះដឹងខាងភាសាចិនត្រុវបង្កើតទំនាក់ទំនងជាមួយចិនព្រោះចិនជាម្ចាស់នៃ
ក្បាច់គុននេះ ។ជាមួយគ្នានេះអ្វីដែលជារឿងថ្នាំងថ្នាក់គ្នាកន្លងមកត្រូវបញ្ចប់ដោយមិនត្រូវរំលឹកឡើងវិញឡើយ ។ចំ
ពោះការប្រកួតជើងឯកត្រូវតែធ្វើដោយបើកទូលាយមិនត្រូវរឹតត្បិតមិនឲ្យគេចូលរួមឡើយ ។

​វូស៊ូមានកំណើតលើផែនដីនេះជាង៥.០០០ឆ្នាំមកហើយៗក្បាច់គុននេះបានចូលមកកម្ពុជានុះឆ្នាំ២០០០ដោយ
មានលោកឧត្តមសេនីយ៍ឯកវ៉ា ឈូដាជាស្ថាបនិកតែម្ដង ។

​សូមបញ្ជាក់ថាសហព័ន្ធវូស៊ូមានសមាគម-ក្លិបចំណុះចំនួន១៩ដែលមានកីឡាករ-កីឡាការិនិ១៨៦នាក់មានគ្រូ
បង្វឹកថ្នាក់ក្រោមជាតិចំនួន២១នាក់និងស្រី២០នាក់ ។គ្រូបង្វឹកថ្នាក់ជាតិបុរសចំនួន៤នាក់ និងស្រ្តី៣នាក់ អាជ្ញាកណ្ដាល
ថ្នាក់ក្រោមជាតិចំនួន៣នាក់និងថ្នាក់ជាតិចំនួន៤នាក់ ។ចៅក្រមថ្នាក់ក្រោមជាតិចំនួន៣៩នាក់ និង ថ្នាក់ជាតិចំនួន១៧នាក់ ។

​លោកវ៉ា ឈូដាព្រមានថាសហព័ន្ធមួយខ្លាំងត្រូវតែមានការឯកភាពគ្នា បើមិនឯកភាពផ្ទៃក្នុងទេនោះ កុំសង្ឃឹមថាសហព័ន្ធបានរីកចម្រើនឲ្យសោះ ៕

អត្ថបទដែលជាប់ទាក់ទង