ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្ដាហ៍នេះនរណានឹងឡើងទៅជុំទី៣

112

​ភ្នំពេញ:សម្រាប់ថ្ងៃទី១៨សីហានេះក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនឹងមានអ្នកប្រដាល់ចំនួន២ រូបទៀតមានសំនាង កក់កៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី៣បន្ត ។

​អ្នកប្រដាល់កំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្ម និង លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ បានកក់កៅអីសម្រាប់ជុំទី៣មុនគេ ហើយក្នុងខណៈដែលអ្នកប្រដាល់ម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើង
គោក និង សេក ចៅជូតខ្ទាតចេញពីការប្រកួតមុនគេដែរនោះ ។

​សប្ដាហ៍នេះតាំង តាក់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់វុត្ថា លាន់លីញក្លិបអង្គរធំ ។

​តាំង តាក់កាលពីជុំទី១គេបានផ្ដួលអ្នកប្រដាល់ផ្ដួលអ្នកប្រដាល់ភើយ ថាក្លិបស្វាយរលំឬទ្ធិជ័យឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ១ ។ចំពោះវុត្ថា លាន់ លីញគេបានផ្ដួលអ្នកប្រដាល់គុជសារ ចាន់រាជក្លិបកុសលកីឡាបានមុនស្នូរជួងបញ្ចប់ទឹកទី២ ។

​លោកហេង ប៊ុនឃីមដែលជាគ្រូរបស់តាំង តាក់បង្ហាញនូវជំនឿចិត្តថា សិស្សរបស់លោកនឹងយកឈ្នះអ្នកប្រដាល់វុត្ថា លាន់លីញបាននៅជុំទី២នេះ ។លោកទេព ស៊ីវុត្ថាដែលជាគ្រូរបស់ក៏មានជំនឿចិត្តថាសិស្សរបស់លោកនឹង
ឈ្នះការប្រកួតនេះដែរ ។ខ្លាំងជួបខ្លាំងនរណាឈ្នះ ?

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឈាន រស្មីក្លិបខេត្តរតនគីរីជួបប្រកួតជាមួយ អ្នកប្រដាល់ឡុង រ៉ាមីរបស់ក្លិបខ្លារខិនមានរិទ្ធ ។ ​ប្រកួតក្នុងជុំទី១ រស្មីយកឈ្នះពិន្ទុលើអ្នកប្រដាល់ស៊ឹម ប៊ុនឆៃក្លិបសំរោងកោងកីឡាដោយពិន្ទុ ឯ ឡុង រ៉ាមីឈ្នះ

លី តឿនក្លិបម្កុដរាជសីហ៍ដោយពិន្ទុដែរ ។ អ្នកប្រដាល់ទាំង២រូបនេះនរនា ជាអ្នកខ្ទាតចេញពីការប្រកួតហើយនរណាឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី៣ ?

​ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់ពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធ សេរីវង្សប្រកួតជាមួយជើងខ្លាំងថៃថាវ អ៊ូឡាន(Thav Oulan)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

​ប្រសិនបើថាវ អ៊ូឡានវ៉ៃឲ្យអស់ពីសមត្ថភាព ឬ គេហ្វឹកហាត់បានត្រឹមត្រូវនោះ រិទ្ធីមិនមែនជាដៃគូរបស់គេឡើយ តែមួយរយៈនេះអ៊ូឡានក៏ស្រុតចុះច្រើនដែរ ។ចាំមើលការប្រកួតនេះនរណាឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង