គំនិតឡឺកឺ ៖ ឆ្លងហើយសូមកុំដុតស្ពានចោល !
ភ្នំពេញ៖ពាក្យចាស់លោកបានពោលថាបើបានឆ្លងស្ពានហើយសូមមេត្តាកុំដុតស្ពានចោលដើម្បីទុកឲ្យអ្នកក្រោយគេបានឆ្លងផង ។នេះជាពាក្យទូន្មានយ៉ាងល្អបំផុតរបស់ដូនតាខ្មែរយើង ។
សព្វថ្ងៃនៅក្នុងសង្គមខ្មែរមានមនុស្សច្រើនណាស់ដែលបានដើរឆ្លងស្ពានហើយបែរជាដុតស្ពាននោះចោល ។ការដុតបំផ្លាញស្ពាន
ចោលគឺជាចេតនាមួយដែលមានអត្ថន័យច្រើន ។ធម្មតាទេស្ពានឆ្លងស្ទឹងបើទឹកស្ទឹងនោះត្រឹមតែជ្រៅគេអាចហែលបាន ចុះបើបើទឹកស្ទឹងនោះហូរ ឬ មានសត្វក្រពើនៅក្នុងនោះបើយើងឆ្លងហើយយើងបែរជាដុតស្ពាននោះចោលតើអ្នកក្រោយគ្នាបានអ្វីឆ្លង ។
អត្ថន័យមួយទៀតការដុតស្ពានចោលគឺជាការបំបិទនូវភ័ស្តុតាងមួយថាទីនោះពីមុនគ្មានស្ពានទេហើយខ្លួនដែលឆ្លងស្ទឹងនោះរួចគឺដោយសារតែសមត្ថភាពខ្លួនឯងតែប៉ុណ្ណោះ ។
រំលឹកទៅរកអតីតកាលវិញគឺកាលពីសម័យខ្មែរក្រហមដែលប្រជាជនទូទាំងប្រទេសគ្មានអ្វីហូបចុក ឈឺគ្មានថ្នាំព្យាបាល និងរស់នៅរងចាំតែថ្ងៃគេយកទៅសម្លាប់នោះម្នាក់ៗខិតខំបន់ស្រន់ថាប្រសិនបើមាននរណាមកជួយខ្លួននោះខ្លួននឹងដឹងគុណអ្នកនោះអស់មួយជីវិតហើយចង់ឲ្យខ្លួនធ្វើអ្វីក៏ធ្វើដែរឲ្យតែបានរស់ ។
អាចម៍ ! អាអាចម៍ ។អ្នកល្អគឺពិតជាល្អមែនតែអាអាចម៍នៅតែអាចម៍ និង រមិលគុណដដែល ។ ៧មករា១៩៧៩ជួយឲ្យបានរស់ជិវិតហើយដល់ពេលគេដុះស្លាបគេហើរចោល៧មករា ។ហើរចោលក៏ហើរទៅព្រោះ៧មករាជួយប្រជាជនមិនចង់បានគុណពីប្រជាជនវិញទេតែមេត្តាអ្នកដែលបានរស់ដោយសារ៧មករាហើយនោះបែរជាបកមកខាំ៧មករាវិញ ។
ខ្លះលាបពណ៌ឲ្យ៧មករាថាជាថ្ងៃអញ្ចេះ ថ្ងៃអញ្ចោះ ខ្លះថាថ្ងៃ៧មករាជាថ្ងៃបរទេសចូលឈ្លានពានដីខ្មែរ ។ ថាស្អីក៏ថាទៅព្រោះ៧មករានៅតែជាថ្ងៃ៧មករាគ្រាន់តែប្រែប្រួលឆ្នាំប៉ុណ្ណោះព្រោះ៧មករា១៩៧៩ខុសពី៧មករាឆ្នាំ២០២១ ។៧មករាឆ្នាំ២០២១ប្រជាជនមានឡានជិះមានម៉ូតូទំនើបជិះ មិនខ្វល់ពីរឿងអត់បាយ សាលារៀនក៏នៅកៀកនឹងជណ្ដើរផ្ទះ ពេទ្យក៏មាន ។
ខុសពី៧មករា១៩៧៩ដែលស្រុកនៅមានសង្ក្រាមលើផ្នែកខ្លះនៃដែនដី មីនមាននៅគ្រប់ទីកន្លែង ការធ្វើដំណើរនៅលំបាកដោយសារសង្ក្រាម ផ្លូវក៏មិនទាន់បានស្ដារឡើងវិញ ពេលយប់មិនអាចធ្វើដំណើរបានតែ៤២ឆ្នាំក្រោយនេះចង់ទៅក្រហែងណា ពេលណាក៏បានកុំឲ្យតែបើកបរបង្កឲ្យមានគ្រោះថ្នាសក់គឺចប់ទៅហើយ ។
ហេតុនេះអ្នកដែលឆ្លងស្ពានហើយដុតស្ពានចោលនោះគួរតែរៀនធ្វើជាមនុស្សដែលមានខួរក្បាលជាមនុស្សផងទៅ ។សច្ចៈធម៌មានទេតើ ប្រវត្តិសាស្ត្រមានទេតើចាំបាច់ទៅដុតស្ពានធ្វើអ្វីបើបានរស់ហើយមេត្តាទុកឲ្យអ្នកដទៃបានរស់ផងគ្មាននរណារស់នៅតែម្នាក់ឯងបានដូចកាលពីសម័យបូរេប្រវត្តិឡើយ ។ឆ្លងហើយសូមរក្សាស្ពាននោះទុកសម្រាប់អ្នកក្រោយឆ្លងផង ៕