បុរសម្នាក់ជាសន្តិសុខរបស់ក្រុមហ៊ុនខ្មែរប្រូហ្វសណល ធ្វើការហូតដល់ស្លាប់នៅលើកៅអី
ភ្នំពេញ ៖ បុរសជាសន្តិសុខរបស់ក្រុមហ៊ុនខ្មែរប្រូហ្វសណលឯកជនមួយ បានធ្វើការរហូត៤ថ្ងៃ ៤យប់មិនមានសន្តិសុខដូចគ្នាមកដូរ ក៏បានដេកស្លាប់នៅ លើកៅអីសង្ស័យជាករណីខ្យល់គ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១ ចំណុចជិតនិងបុរីបប៉េងហ៊ួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពបុរសរងគ្រោះមានឈ្មោះ ស្រី ឡុង អាយុ៥៤ឆ្នាំមុខរបរជាសន្តិសុខ ស្នាក់នៅផ្ទះជួលម្ដុំវត្តនិរោធ ភូមិស្រីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសសន្តិសុខ របស់ក្រុមហ៊ុនខ្មែរប្រូហ្វេសណល បានមកយាមអគារជួលដែលមានដាក់តាំងទំនិញលក់ដូចសព្វមួយដង លុះមកដល់ព្រឹកឡើងបុគ្គលិកដែលលក់ដូរ នៅទីតាំងជិតនិងកន្លែងកើតហេតុខាង លើក៏បានបើកទ្វារចូលទៅក្នុងអគារដើម្បីបើកតូបលក់ដូរស្រាប់តែប្រទះ ឃើញបុរសដែលជាសន្តិសុខបានដេកស្លាប់លើកៅអី ក៏ប្រញាប់រត់ស្លន់ស្លោរាយការណ៍ជូនទៅដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកទីតាំងកន្លែងកើតហេតុពិនិត្យមើលភ្លាមៗ។
សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ មកពិនិត្យឃើញថាសពជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង៕