បង្ក្រាបបទល្មើសសាច់សត្វព្រៃ នៅទីតាំងផ្សារចំនួន០២កន្លែង និងនៅទីតាំងភោជនីយដ្ឋានតាមដងផ្លូវចំនួន០៥កន្លែងដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ
ព្រះសីហនុ ៖ អង្គការ Wildlife បានឲ្យដឹងថា ការបង្ក្រាបបទល្មើសសាច់សត្វព្រៃ៖ ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុមមន្ត្រីឧទ្យានុរក្ស និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់នៅទីតាំងផ្សារចំនួន០២កន្លែង និងនៅទីតាំងភោជនីយដ្ឋានតាមដងផ្លូវចំនួន០៥កន្លែងដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ដោយធ្វើការដកហូតបានសាច់សត្វព្រៃសរុបទម្ងន់ជាង៧០គីឡូក្រាមនៃប្រាំប្រភេទសត្វមានដូចជា សត្វសំពោចវល្លិ៍ អន្សង ក្ងោក ឈ្លូស និងសត្វជ្រូកព្រៃ ដោយរួមមានទាំងសត្វស្លាបចំនួជាង២០ផ្សេងទៀត។
សត្វព្រៃរស់ត្រូវបានជួយសង្គ្រោះមានដូចជា អណ្តើកសោមចំនួន០១ក្បាល និងអណ្តើកបិទមុខស្នូកខ្មៅចំនួន០៣ក្បាលដែលសុទ្ធតែជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជជាសកល។
ប្រសិនបើអ្នកបានឃើញសត្វព្រៃរួមទាំងសត្វអណ្តើកត្រូវបានគេកំពុងដាក់លក់ សូមហៅទូរស័ព្ទទៅកាន់ក្រុមបង្ក្រាបបទល្មើសសត្វព្រៃតាមរយៈលេខ ០១២ ៥០០ ០៩៤។ Wildlife Crime Hotline – Cambodia “បង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា”
សូមអរគុណចំពោះការជួយគាំទ្រពួកយើងក្នុងការការពារសត្វព្រៃរបស់ប្រទេសកម្ពុជា។
សូមអរគុណចំពោះគម្រោង Wildlife Conservation Society និង EU Partners Against Wildlife Crime ព្រមទាំងគម្រោងដៃគូអឺរ៉ុបប្រឆាំងបទល្មើសសត្វព្រៃ ដែលតែងតែធ្វើការគាំទ្រក្រុម WRRT ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការធ្វើពាណិជ្ជកម្មសត្វអណ្តើកទឹកសាបខុសច្បាប់៕