ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម ប្រកាសមិន​តម្រូវឱ្យម្ចាស់​កសិដ្ឋាន​ដំណាំ​ ឈើហូប​ផ្លែ​មក​ចុះ បញ្ជីនៅ​ក្រសួង​នោះទេ

157

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ៖ ក្រសួងមិនតម្រូវឱ្យម្ចាស់កសិដ្ឋាន​ដំណាំ​ឈើហូបផ្លែ​មកចុះបញ្ជីនៅ​ក្រ​​សួងនោះទេ ស្របពេលថ្មីៗនេះ មានសារព័ត៌មានក្នុង​ស្រុក​មួយ​ចំនួនបានចុះផ្សាយ​ព័ត៌មាន​ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ប្រកាស​ឱ្យ​កសិ​ដ្ឋានដាំដំណាំ​ឈើ​ហូបផ្លែ​ទាំ​ង​​អស់ត្រូវមកចុះបញ្ជីនៅក្រសួង ដែលធ្វើឱ្យមាន ការភ័ន្ត​ច្រ​ឡំ​​ពី​សាធារណ​ជននោះ។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញ​ផ្សា​យ​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ដើម្បីឱ្យចេកនៅព្រះរាជា ណាចក្រកម្ពុជា​អា​ច​​ធ្វើការនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ស្ថា​​នទូតនៃសាធារណរដ្ឋប្រជាមានិតចិន (តំណាងឱ្យ​រដ្ឋបាល​គយ​ចិន) បានចុះហត្ថលេខាលើ​ពិ​ធីសារស្ដីពី​លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេក កម្ពុជាទៅកាន់ប្រទេសចិន​កា​ល​ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ។ ក្នុងពិធីសារ នោះ មិនមានតម្រូវឱ្យម្ចាស់​ក​សិ​ដ្ឋានដាំដំណាំឈើហូប​ផ្លែលក្ខណៈ គ្រួសារ ទាំង​អស់ ត្រូវមកចុះបញ្ជីនៅក្រសួង នោះទេ តែប្រសិនបើ អាជីវកម្ម ខ្នាតធំ
តម្រូវឱ្យ ម្ចាស់កសិដ្ឋាន​ដំណាំចេក ឬផ្លែឈើផ្សេងៗ ដែល មានបំណងនាំចេញទៅ​កាន់ ប្រ ទេសក្រៅ ត្រូវតែមក​ចុះ​​បញ្ជីជា​ផ្លូវការ​នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីសមត្ថកិច្ចជំនាញ​ការពារ​រុក្ខ​​ជាតិ និងភូតគាមអនាម័យនៃប្រទេសទាំងពីរពិនិត្យ និងវាយ តម្លៃលើ​លក្ខណៈបច្ចេក​ទេស ការ​គ្រ​ប់គ្រងការដាំដុះ ការវេចខ្ចប់ ឱ្យស្របតាមលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យ ដូចមានចែង​ក្នុងពិធី​សារមុននឹងធ្វើការនាំចេញ។ សេចក្ដីប្រកាសព័ត៌មាន​បន្តទៀថា ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា បណ្ដាញព័ត៌មាន និង​សាធារណជន ពិតជាបាន​យ​ល់​​ច្បាស់អំពីអ្វីដែលក្រសួងបាននិងកំពុងធ្វើ ហើយនឹង​ជម្រះ បាន​នូវការមន្ទិលសង្ស័យនានា ពា​​ក់​ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុន ឬម្ចាស់កសិដ្ឋាន​ដាំដំណាំ ចេកនាំចេញទៅកាន់ប្រទេស​ចិន​នេះ​៕

អត្ថបទដែលជាប់ទាក់ទង