គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ព្រឹកនេះចុះផ្អាកកន្លែងខារ៉ាអូខេ និងក្លឹបកំសាន្ត ក្នុងមូលដ្ឋាន
ភ្នំពេញ៖ដោយអនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការណែនាំពីសំណាក់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដែលដឹកនាំការងារនេះដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅដោយ បានបន្តចុះទៅត្រួតពិនិត្យនិងធ្វើការ ផ្អាកទីតាំងអាជីវកម្មខារ៉ាអូខេ និង ក្លឹបកំសាន្តដោយអនុវត្តន៍ តាមលិខិតលេខ ២២៣ សខល ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕