ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយ១១គ្រឿងការប្រកួតកីឡាហែលទឹកជើងឯកព្រឹទ្ធាចារ្យហែម ថុនថ្ងៃបើកឆាក
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតហែលទឹកជ្រើសរើសជើងឯកព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ នាថ្ងៃដំបូង ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយ១១គ្រឿង ខណៈក្លិបហែលទឹកក្រសួងព័ត៌មានរកបានមេដាយ៦គ្រឿងនៅអាងហែកទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមការរៀបចំសហព័ន្ធខ្មែរហែលទឹកដោយមានការឧបត្ថម្ភថវិកាផ្ទាល់ពីសំណាល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរហែលទឹក។
សម្រាប់ថ្ងៃដំបូងក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយមាស៥គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿងឈរកំពូងតារាងប្រកួតបណ្តុះអាសន្ន ខណៈ ក្លិបហែលទឹកក្រសួងព័ត៌មានរកបានមេដាយមាស៥គ្រឿង និងមេដាយប្រាក់១គ្រឿង រីឯក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាស៣គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង។
ចំណែកក្លិបហែលទឹក Oasis Swim Academy ដណ្តើមបានមេដាយមាស១គ្រឿង ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ទទួលបានមេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ក្លិបហែលទឹកនាគរាជកំពង់ចាមទទួលបានមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងក្លិបហែលទឹកសឺវ៉ាយវ៉យដណ្តើមមេដាយសំរិទ្ធ១គ្រឿង។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីយុវជនចំនួន៩៨នាក់ក្នុងនោះកីឡាករចំនួន៦៣នាក់ និងកីឡាការិនីចំនួន៣៥នាក់មកពី៩ក្លិប-សមាគមរួមមានក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជកំពង់ចាម ក្លិបហែលទឹកសឺវ៉ាយវ៉យ ក្លិបហែលទឹក Oasis Swim Academy ក្លិបហែលទឹកសាលាអន្តរជាតិISPP និងក្លិបហែលទឹកសាលាអន្តរជាតិ Decart France។
លោកបានបន្តថា ការប្រកួតចែកចេញជា៣ប្រភេទគឺប្រភេទអាយុសម្រាប់កុមារាចាប់ពីអាយុ១០ដល់១១ឆ្នាំ ប្រភេទទី២សម្រាប់កុមារា-កុមារីអាយុចាប់ពី១២ទៅ១៣ឆ្នាំ និងប្រភេទទី៣សម្រាប់វ័យយុវជន-យុវនារីដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ ។ ចំណែកកុមារា-កុមារីអាយុពី១០ដល់១១ឆ្នាំវិញ្ញាសាប្រកួតមានហែលរបៀបសេរីចម្ងាយ៥០ម៉ែត្រ ហែលរបៀបកង្កែបចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារចមងាយ៥០ម៉ែត្រ និងវិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ និងវិញ្ញាសាសម្រាប់ប្រភេទអាយុចាប់ពី១២ទៅ១៣ឆ្នាំដែលមានចំនួន៤និងវិញ្ញាសានោះគឺហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ
ចំពោះវិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រ និង វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ១០០ម៉ែត្រ វិញ្ញាសាសម្រាប់យុវជន-យុវនារីដែលមានចំនួន៤វិញ្ញាសាដែរនោះគឺហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ ហែល ៕