ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលីសឥណ្ឌូនេស៊ីស្វែងយល់ និងដកបទពិសោធ ពីប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព នៅក្នុងរាជធានីភ្នំពេញ

145

 

ភ្នំពេញ៖ ប៉ូលីសប្រទេសឥណ្ឌូនេស៊ីដឹកនាំដោយលោក ឧត្តមសេនីយ Chry shranda Dwilaksanaប្រធាននាយកដ្ឋាននរគបាលចរាចរឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃទី១៤ សីហានេះបានដឹកនាំមន្ត្រីរបស់ខ្លួនមក រាជធានីភ្នំពេញ ដោយបានមកស្វែងយល់និងដកបទពិសោធពីប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពរបស់រាជធានីភ្នំពេញផងដែរ ស្របពេលនៅរាជធានីភ្នំពេញការគ្រប់គ្រងចរាចរណ៍មានលក្ខណៈល្អប្រសើរដែលអាចទទួលបាននោះ។

  លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានអោយដឹងថា  ប៉ូលីសប្រទេសឥណ្ឌូនេស៊ី ដែលបានមកបំពេញទស្សនៈកិច្ច នៅរាជធានីភ្នំពេញនេះ គឺមានគោលបំណងស្វែងយល់និងដកបទពិសោធពីប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពរបស់រាជធានីភ្នំពេញ ដោយសាររាជធានីភ្នំពេញ ការគ្រប់គ្រងចរាចរណ៍មានលក្ខណៈល្អប្រសើរដែលអាចទទួលយក បាន។ បើទោះបីហេតុការណ៍ គ្រោះថ្នាក់ចារចរនៅតែបន្តកើតមានក៏ដោយ ដោយសារតែកម្ពុជាជាប្រទេសកំពុងតែធ្វើការអភិវឌ្ឍ តែការអនុវត្តលើការងារគ្រប់គ្រងចរាចរនេះបានល្អ។ ដោយគេមើលឃើញពីលក្ខណល្អប្រសើរនេះ ទើបគេដឹកនាំមន្ត្រីរបស់គេមកស្វែងយល់និងដកបទពិសោធពីប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពរបស់រាជធានីភ្នំពេញយើង។

  លោកមាន ចាន់យ៉ាដា បានបញ្ជាក់ថា ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពរបស់រាជធានីភ្នំពេញមានចំនួនជាង៦០០គ្រឿង ដោយទើបតែដំណើរការបានជាងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែកាេងារនេះយើងធ្វើបានល្អដែលអាចទទូលយកបាន។

  លោកឧត្តមសេនីយត្រី ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុងរាជធានីភ្នំពេញមានផ្លូវប្រវែង១៨៨៣គីឡូម៉ែត្រ មានប្រជាពលរដ្ឋរស់នៅចំនួន១លាន៦សែននាក់ តែបើគិតពីប្រជាពលរដ្ឋដែលមកស្នាក់នៅនិងរៀនសូត្រថែមទៀតនោះចំនួនប្រជាពលេដ្ឋដែលរស់នៅភ្នំពេញបានកើនឡើងរហូតដល់ជាង២លាននាក់ ។សម្រាប់ស្ថិតិមធ្យោបាយយាន្តយន្តវិញ នៅឆ្នាំ២០១៧ មានរថយន្តចំនួន៤៦ម៉ឺនគ្រឿង ម៉ូតូ១លាន៦សែនគ្រឿង។ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរលោក ចេវ ហាក់បានបញ្ជាក់ថា សម្រាប់៨ខែឆ្នាំ២០១៨នេះគ្រោះថ្នាក់ចរាចរបានកើតមានឡើងចំនួន៤១៤ករណីបណ្តាលអោយមានមនុស្ស១៦៦នាក់បានស្លាប់ របួសធ្ងន់ចំនួន៤២១នាក់ របួសស្រាលចំនួន១១៩នាក់ ។ចំនួននេះបើគិតជាធម្យមភាគគឺក្នុងរយៈពេល៣ថ្ងៃមានមនុស្សស្លាប់២នាក់។ដោយមានបញ្ហាប្រឈមនេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញបង្កើតអោយមានប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពចរាចរនៅរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងល់បញ្ហាចរាចរនិងទប់ស្កាត់បានបទល្មើសផ្សេងទៀត ។ 

   ពាក់ព័ន្ធនឹងបញ្ហានេះ លោកចេវ ហាក់ក៏បានស្នើសុំអោយប៉ូលីសឥណ្ឌូនេស៊ីជួយបណ្តុះបណ្តាលធនធានមនុស្សផងដែរ ដោយសារតែប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពនេះវាអាចជួយការងារច្រើនលើបញ្ហាសន្តិសុខ៕

អត្ថបទដែលជាប់ទាក់ទង