ម៉ាសក្រណាត់ជាង២៥ម៉ឺន ត្រូវបានប្រគល់ជូនទៅឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ដើម្បីបង្ការទប់ស្តាត់ជំងឺកូវីដ-១៩
ភ្នំពេញ៖ ម៉ាសក្រណាត់ចំនួនជាង២៥ម៉ឺនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញប្រគល់ជូនទៅឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ដើម្បីបន្តចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ខណៈដែរជំងឺនេះបានរីករាលដាលចូលសហគមន៍ជាថ្មីម្ដងទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ម៉ាសទាំងអស់នេះ គឺជាអំណោយរបស់សម្ដេចតេជោហ៊ុនសែនដោយសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានលទ្ធភាពក្នុងការបង្ការនិងទប់ស្កាត់ជំងឺ–១៩ ។
លោកអភិបាលរាជធានីភ្នំពេញ បានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤និងផ្សារទាំង២៥ត្រូវបន្តយុទ្ធនាការនៃការចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារក៏ដូចជាទប់ស្កាត់ជំងឺកូវី–១៩នេះទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា ម៉ាក់ទាំងជាង២៥ម៉ឺនម៉ាសនេះត្រូវផ្ដល់ជូនទៅខ័ណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌៗទទួលបាន១ម៉ឺនម៉ាស និង២៥ផ្សារក្នុង១ផ្សារទទួលបាន៤៥០០ម៉ាស៕