ជនដៃដល់ចំនួន ៣ នាក់ ត្រូវសមត្ថកិច្ចព័ទ្ធបានភ្លាមៗ បន្ទាប់ពីនាំបក្សពួក៦នាក់ មកកាប់ដល់ក្នុងផ្ទះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ពេលកំពុងជួបជុំផឹកស៊ីជុំបងប្អូន
ភ្នំពេញ ៖ ជនរងគ្រោះកំពុងតែផឹកស៊ីជួបជុំបងប្អូន រួចក៏លេចមុខជនដៃដល់ទាំង៦នាក់ បានជិះម៉ូតូមកឈប់នៅមុខផ្ទះ ហើយគ្នារបស់ជនរងគ្រោះបានស្រែកថាឲ្យខ្លាំងៗ ស្រាប់តែមួយសន្ទុះក្រោយមក ក៏បកម៉ូតូមកក្រោយវិញប្រដាប់ទៅដោយសាំម៉ារ៉ៃ និងកាំបិតចូលទៅកាប់ជនរងគ្រោះទាំង៤នាក់ ដល់ក្នុងផ្ទះតែម្តងទៅ។ រួចក៏នាំគ្នារត់ឡើងម៉ូតូរត់ចូលទៅក្នុងការដ្ឋានមួយកន្លែងសម្ងំលាក់ខ្លួននៅក្នុងនោះ។ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ សហការជាមួយកងរាជអាវុតហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងតាមចាប់ជនដៃដល់បានភ្លាមៗចំនួន ៣ នាក់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃអាទិត្យទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ ស្តិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នពេញ។
១-មានឈ្មោះ ទុ ភេទប្រុស អាយុ២០ឆ្នាំជាង មុខរបរធ្វើសំណង់ មានស្រុកកណើតនៅខេត្តព្រៃវែង (ស្លាប់)។
២-ចិត្រ ចាន់ឌីន ភេទប្រុស អាយុ២៥ ឆ្នាំ មានស្រុកកំណើតនៅ ភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ( រងរបួសធ្ងន់)។
៣- មិនទាន់ស្គាល់ឈ្មោះ ស្នាក់នៅជិតកន្លែងកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញជនរងគ្រោះមួយក្រុម កំពុងតែផឹកស៊ីជួបជុំគ្នាជាមួយបងប្អូន នៅក្នុងផ្ទះ លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូ២គ្រឿង មានសង់ប៊ិចនិងឌ្រីមសង់២០១៨ មានគ្នា៦នាក់ ប្រដាប់ដោយកាំបិតនិងដាវ ចុះមកកាប់ប្រហារទៅលើជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃបំផុត គ្រាន់តែរឿងរ៉ូម៉ូតូនៅមុខផ្ទះជនរងគ្រោះសោះ បណ្តាលឲ្យស្លាប់ម្នាក់ និងរបូសធ្ងន់២នាក់ កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកផ្ទះកើតហេតុភ្លាមៗ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញស្នងការាជធានីភ្នំពេញ មកពិនិតនិងធ្វើកោសល្យវិច័យ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកសមត្ថកិច្ចខណ្ឌជ្រោយចង្វារ សហការជាមួយកងរាជអាវុតហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងតាមចាប់ជនដៃដល់បានភ្លាមៗចំនួន ៣ នាក់៕