រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៥នាក់ ក្នុងនោះអ្នកជំងឺ៣១នាក់ ជាករណីឆ្លងចូលសហគមន៍ ព្រឹត្តិការណ៍២០កុម្ភៈ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៥នាក់ ក្នុងនោះមាន៣១នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និង៤នាក់ផ្សេងទៀត ជាអ្នកដំណើរមកពីក្រៅប្រទេស។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ស្ថានការណ៍កាន់តែតានតឹងណាស់ សូមពុកម៉ែបងប្អូន ត្រូវយកចិត្តទុកដាក់ និង អនាម័យ ចំពោះសុខភាពផង សូមធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលទាំងអស់គ្នា សូមផ្អាកការជួបជុំ ឬប្រមូលផ្ដុំគ្នា រក្សាគម្លាតសុវត្ថិភាពចាប់ពី១ម៉ែតកន្លះឡើងទៅ លាងសម្អាតដៃនឹងសាប៊ូ អាល់កុល ឬជេលឲ្យបានញឹកញាប់ និង ពាក់ម៉ាស់ទាំងអស់គ្នា៕