ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ភោធដាក់ឲ្យប្រើប្រាស់ អគារស្នាក់ការគណបក្ស ស្រុកសង្គមថ្មី ក្នុងទឹកប្រាក់ជាង១០០លានរៀល

93

ព្រះវិហារ៖ សមិទ្ធិផលនានារបសគណបក្សប្រជាជនកម្ពុជា ដែលទើបកសាងរួច ដែលមានអគារស្នាក់ការគណបក្សខ្លោងទ្វារ របង និងសម្ភារមួយចំនួនទៀត ស្ថិតក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលបានចំណាយអស់ចំនួនជាង១០០លានរៀលត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ហើយ កាលពីព្រឹកថ្ងៃទី២១ កុម្ភៈនេះ

  ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ  ដោយមានការចូលរួមពី លោកប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារលោក ឡុង សុវណ្ណអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុកឃុំ ភូមិជាច្រើនរូបទៀតក៏បានចូលរួមផងដែរ។

  សូមបញ្ជាក់ជូនថា អគារស្នាក់ការគណបក្សឃុំរអាងនេះ មានទំហំ ៩ម៉ែត្រ×១០,៥០ម៉ែត្រ និងកំពស់ ,១ម៉ែត្រ លើផ្ទៃដីទំហំ ២០ម៉ែត្រ×៥០ម៉ែត្រ សាងសង់ឡើងអំពីថ្មប្រក់ក្បឿង ក្រាលការ៉ូឡា ដោយចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ដែលចំណាយថវិកាសរុបទាំងថ្លៃសាងសង់ និងថ្លៃបំពាក់សម្ភារនានាអស់ចំនួន ១០១៤៨៨,០០០រៀល៕

 

អត្ថបទដែលជាប់ទាក់ទង