ការចាត់វិធានការការពារជម្ងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភ: របស់រដ្ឋបាលខណ្ឌឫស្សីកែវ
ភ្នំពេញ៖កាលពីថ្ងៃទី ២០ និងទី២១ ខែកុម្ភ: ឆ្នាំ២០២១១-រដ្ឋបាលខណ្ឌប្ញស្សីកែវដឹកនាំដោយលោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវបានប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដើម្បីដាក់ផែនការអនុវត្តន៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ពាក់ព័ន្ធព្រឹត្តការណ៍២០កុម្ភ: ។
ក្នុងនោះ-រដ្ឋបាលខណ្ឌ-សង្កាត់ បានចុះពិនិត្យនិងធ្វើកិច្ចសន្យាទីតាំងខារ៉ាអូខេ ដែលបានប្រែ ក្លាយជាភោជនីយដ្ឋាន ចំនួន១១ទីតាំង មិនអោយបើកដំណើការ ជាពិសេស KTV ក្លឹបកំសាន្ត បៀហ្គាឌិន ជាដើម ។ក្នុងមូលដ្ឋានខណ្ឌ មានអ្នកធ្វើការនៅ N8 Club ដែលពាក់ព័ន្ធព្រឹត្តការណ៍ ២០កុម្ភ: ចំនួន០២នាក់ និងនាំទៅធ្វើតេស្តរកសំណាក នៅសណ្ឋាគារសុខា និងធ្វើចត្តាឡីស័ក ។
រដ្ឋបាលខណ្ឌ-សង្កាត់ បានចុះផ្សព្វផ្សាយ ពីវិធានការការពារជម្ងឺកូវីដ១៩ ៣ការពារ និង៣កុំ តាមប្រសាសន៍ដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនទៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមទីផ្សារ សាលារៀន វិស័យឯកជន ទីតាំងប្រជុំជនជាដើម ។
ក្នុងនោះកំលាំងខណ្ឌ-សង្កាត់ បានចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភ: ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័ក៕