ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី កំពុងរងការវាយប្រហារដោយទឹកជំនន់មូសុង បង្ខំឱ្យប្រជាជនជាង ១.០០០ នាក់ភៀសខ្លួនចេញទៅរកទីទួលសុវត្តិភាពជាបន្ទាន់

112

 

ឥណ្ឌូនេស៊ី ៖ ទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅផ្នែកជាច្រើននៃរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ីបានបង្ខំឱ្យប្រជាជនជាង ១.០០០ នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេកាលពីថ្ងៃសៅរ៍ដោយទីភ្នាក់ងារឧតុនិយមរបស់ប្រទេសបានព្រមានថាលក្ខខណ្ឌនានាត្រូវបានកំណត់ ខណះអាកាសធាតុអាក្រក់ខ្លាំងរួមទាំងភ្លៀងធ្លាក់ខ្លាំងផ្គររន្ទះនិងខ្យល់បក់ខ្លាំងដែលរំពឹងថានឹងបន្តនៅសប្តាហ៍ក្រោយទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព៍ត័មានAljazeeraចុះផ្សាយនាថ្ងៃទី ២២ ខែ កម្ភះ ឆ្នាំ២០២១ ។

ទឹកជំនន់បានកើតឡើងចំពេលដែលប្រទេសឥណ្ឌូនេស៊ីកំពុងដោះស្រាយជាមួយនឹងវិបត្តជម្ងឺរាតត្បាតកូវីត១៩ ធ្វើឲ្យចំនួនអ្នកស្លាប់និងបាត់បង់ជីវិតច្រើនបំផុតក៏ដូចជាការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងចំពោះប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ប្រជាជននៅហ្សាកាតាចំនួន ១.៣៨០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ភាគខាងត្បូងនិងខាងកើតនៃទីក្រុងនេះ ក្នុងចំនោមប្រជាជនសរុបចំនួន ១០ លាននាក់បន្ទាប់ពីទឹកជំនន់បានឡើងដល់កម្ពស់ ១,៨ ម៉ែត្រនៅក្នុងតំបន់មួយចំនួននៅប្រទេសនេះ។ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៊ី (BMKG) បាននិយាយថាទីក្រុងហ្សាការតានឹងមានការប្រុងប្រយ័ត្នសម្រាប់រយៈពេល ៤ ថ្ងៃទៀតដោយមានទិន្នន័យពីទីភ្នាក់ងារឧតុនិយមបង្ហាញពីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយជាមួយតំបន់ Pasar Minggu នៅភាគខាងត្បូងទីក្រុង Jakarta ដែលមានភ្លៀងធ្លាក់ចាប់តាំងពីថ្ងៃសុក្រ៕

អត្ថបទដែលជាប់ទាក់ទង